CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះ អាគារពិសោធន៍ នៅសាកលវិទ្យាល័យ សុខាភិបាល ដុតសម្លាប់បុគ្គលិក

ភ្នំពេញ ៖ ករណីអគ្គិភ័យឆេះ បន្ទបពិសោធន៍ នៅសាកលវិទ្យាល័យ សុខាភិបាល ឫហៅថាសាលាពេទ្យ នាព្រឹកព្រលឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ បានសម្លាប់បុគ្គលិកពេទ្យម្នាក់ ដែលនៅក្នុងអាគារនោះ។

លោក ញ៉ែម សៅណុល អធិការរង នគរបាល ខណ្ឌដូនពេញ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សៀត អាយុជាង៣០ឆ្នាំ ត្រូវបានភ្លើងឆេះ ស្លាប់ដោយ អង្គុយលើកៅអី ដោយសារតែជួយសង្គ្រោះមិនទាន់ និងមិនដឹងថា មានបុគ្គលិក នៅក្នុងអាគារនោះ។

បើតាមលោក ញ៉ែម សៅណុល ករណីខាងលើនេះ សង្ស័យមកពី ទុស្សេខ្សែភ្លើង ប៉ុន្តែត្រូវបាន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ជួយបាញ់ពន្លត់ ក្រោយពីមានផ្សែងហុយចេញ យ៉ាងខ្មួលខ្មាញ់ ។

ក្រោយពេលបាញ់ពន្លត់រួចមកនោះ ពេលដែលកម្លាំង សមត្ថកិច្ច ចូលទៅក្នុងអាគារ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ តែម្តងលើកៅអីបាត់ទៅហើយ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច ជំនាញ បាននិងកំពុង ពិនិត្យសព នៅកន្លែងកើតហេតុ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP