CamNews

តារា 

តារាសម្តែងល្បីឈ្មោះមួយរូប គឺកញ្ញា ព្រះកាយច័ន្ទ កំពុងជួបទុក្ខធំជាទម្ងន់!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងល្បីឈ្មោះមួយរូប គឺកញ្ញា ព្រះកាយច័ន្ទ កំពុងជួបទុក្ខធំបន្ទាប់ពីជីដូនរបស់នាងទទួលមរណៈភាព ។

ដោយយោងតាមគណនី Facebook របស់លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា "តារាសម្តែង កញ្ញា ព្រះកាយច័ន្ទ កំពុងមានទុក្ខជាទម្ងន់ដោយសារតែលោកយាយទទួលមរណៈភាព" ។ "

រីឯកញ្ញា ព្រះកាយច័ន្ទ បាននិយាយថា ជាដំបូងនាងខ្ញុំ ព្រះកាយច័ន្ទ សូមខន្តីអភ័យទោសដែលមិនបានគោរពអញ្ជើញដល់គេហដ្ឋានដោយមានការមមាញឹកនៅពិធីបុណ្យ នាងខ្ញុំសូមគោរពអញ្ជើញដល់បងបងសិល្បះនឹងបងប្អូនជិតឆ្ងាយចូលរួមពិធីបុណ្យ៧ ថ្ងៃរបស់លោកយាយនាងខ្ញុំដោយក្តីអនុគ្រោះ" ។

គួរបញ្ជាក់ឲ្យដឹងថា តួស្រីក្នុងបទ "៣ ខែក្រោយបែកអូន" កញ្ញា ព្រះកាយច័ន្ទ គឺជាតារាសម្តែងមួយរូបដែលទទួលបានការគាំទ្រពីទស្សនិកជនជាច្រើនតាមរយៈការសម្តែងក្នុងខ្សែភាពយន្តនានា ៕





ដោយ​ ៖ គន្ធា


ប្រភព ៖ FB


Tags: Phkay Chan