CamNews

ព័ត៌មានជាតិ 

ចំណាប់ អារម្មណ៍របស់ ឯកអគ្គរដ្ឋទូត អាម៉េរិក អំពីបញ្ហា នយោបាយកម្ពុជា

ភ្នំពេញ ៖ គ្រាដែលស្ថានភាព នយោបាយនៅកម្ពុជា កំពុងមានបញ្ហាដោយគណបក្សនយោបាយ ធំៗទាំង ពីរ មានអាសនៈនៅក្នុងសភា មិនអាចស្វែងរកយន្តការចរចា និងធ្វើការបម្រើប្រជាពលរដ្ឋ បាននោះ ឯកអគ្គ រដ្ឋទូតសហអាម៉េរិក ប្រចាំនៅកម្ពុជា លោក William E.Todd បានចេញ ក៏ដូចជា សម្តែងនូវចំណាប់ អារម្មណ៍របស់ ខ្លួនជាបន្តបន្ទាប់ ឆ្លើយតបទៅនឹងស្ថានភាពនយោបាយនៅ កម្ពុជា នាពេលបច្ចុប្បន្ន។

ខាងក្រោមនេះ គឺជាទស្សនៈរបស់លោកឯកអគ្គទូតថ្មីមួយទៀត ដែលលោក William E.Todd បានបង្ហោះ តាមគេហទំព័រផ្ទាល់ខ្លួនរបស់លោក។ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល សុំយកទស្សនៈនេះមកចុះផ្សាយទាំងស្រុងដូចតទៅ ៖

នៅពេលដែលខ្ញុំ ជួបនិយាយជា មួយប្រជាជនកម្ពុជា និងមិត្តផ្សេងៗទៀត នៅថ្ងៃនោះ, ការសន្ទនាហាក់បី ដូចជាជៀស មិនរួចទេ ក្នុងការធ្វើការពិភាក្សា ទៅតាមអ្វី ដែលអាចធ្វើទៅបាន ដើម្បីយកឈ្នះទៅលើអំពើ ហិង្សានៃព្រឹត្តិការណ៍ នាពេលបច្ចុប្បន្ននេះ និងស្ថានភាពនយោបាយ ដែលកំពុងតែ មានការទល់ ច្រកបែបនេះ។

យោងទៅតាមសំណួរ និងការបញ្ចេញមតិ ពីសំណាក់អ្នកអាននាពេលថ្មីៗនេះ អ្នកទាំងអស់គ្នា គឺមានការ គិត ដូចៗគ្នា។ មានសំណួរមួយ ដែលបានធ្វើឲ្យរូបខ្ញុំ ស្រឡាំង កាំងមែនទែន ដែល មានមនុស្សម្នាក់ សួរថា “ផ្ទុយពីការខ្វែងគំនិតគ្នាទៅលើនយោបាយ, ខ្ញុំឲ្យថ្នាក់ដឹកនាំរបស់យើង សង្កត់ធ្ងន់ ទៅលើតម្រូវការ ជាក់ស្ដែងរបស់ប្រជាពលរដ្ឋកម្ពុជា។ ឯណាទៅពាក្យថា កំណែទម្រង់ ដែលអ្នកទាំងអស់គ្នាតែងតែ និយាយមិនដាច់ពីមាត់នោះ?”

ពិតណាស់ខ្ញុំយល់ ស្របជាមួយ នឹងថ្នាក់ដឹកនាំដែលថា ភាពរឹងមាំក្នុងការបោះជំហាន ឆ្ពោះទៅ កាន់ កំណែ ទម្រង់ត្រូវតែចាប់ផ្ដើមពីឥឡូវនេះទៅ មិនមែនគ្រាន់តែទៅលើចំណុច ដែលមិនជាក់ លាក់ នៅក្នុង ថ្ងៃអនា គត។ ហើយខ្ញុំគិតថា វាពិតជាប្រសើរណាស់ ក្នុងការបកស្រាយនូវអ្វី ដែលជាតម្រូវ ការពិត ប្រាកដរបស់ ប្រជាពលរដ្ឋកម្ពុជា។ ចំណុចល្អនោះគួរតែចាប់ផ្ដើមសម្រាប់ រដ្ឋាភិបាល ទៅលើការ ចាប់ផ្ដើមប្រតិបត្តិការ និងកត្តាកំណែទម្រង់សំខាន់ៗ ដែលជាការផ្ដល់ អនុសាសន៍ ដោយអ្នករាយ ការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិសម្រាប់សិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែរឌី នៅក្នុងដំណើរទស្សនកិច្ច របស់លោក មកកាន់ប្រទេសកម្ពុជា លោក ស៊ូប៊ែរឌី បានជួបសំណេះសំណាលជាមួយ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើការ ប្ដេជ្ញាលើចំណុចទាំងពីរ ការបោះឆ្នោត និងកំណែទម្រង់សំខាន់ៗក្នុងប្រទេសកម្ពុជា ដែលជា អនុសាសន៍របស់លោក ស៊ូប៊ែរឌី។ អ្វីដែលជាការលើកទឹកចិត្តបន្ថែមទៀតនោះ គឺសម្តេច នាយក រដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល នឹងមានច្រើន ជាង អនុសាសន៍នេះទៅទៀត។ នេះគឺជាដំណឹងល្អ ហើយខ្ញុំបានជំរុញឲ្យរាជរដ្ឋាភិបាលដើម្បី ដាក់អនុសាសន៍ ចូលទៅក្នុងការអនុវត្ត ដោយការផ្លាស់ប្តូររហ័ស ដើម្បីបំពេញការប្តេជ្ញា ចិត្តរបស់ខ្លួនក្នុងនាម ជាប្រជាជន កម្ពុជា។ ជាការពិតណាស់មនុស្សទាំងអស់ក្នុងពិភពលោក នឹងត្រូវថ្កោលទោសពីអំពើ របស់រដ្ឋាភិបាល ដែលមិនបានធ្វើដូចអ្វីដែលជាការសន្យារបស់ខ្លួន។

សកម្មភាពជាបន្ទាន់ មួយផ្សេងទៀតដែលត្រូវធ្វើនោះ គឺទទួលខុសត្រូវចំពោះការបាញ់ស្លាប់នៅ ថ្ងៃទី៣ ខែមករា កន្លងទៅនេះ ដែលបានសម្លាប់ក្រុមអ្នកតវ៉ាអស់ចំនួន ៥នាក់នោះ។ រដ្ឋាភិបាលធ្លាប់បាន ធ្វើការ ផ្លាស់ប្ដូរ ដើម្បីបង្កើតគណៈកម្មាធិការ ពិសេសដើម្បីធ្វើការអង្កេត ទៅលើហិង្សាក្នុងអំឡុង ពេលធ្វើ បាតុកម្មរបស់ក្រុមកម្មករនៅលើកំណាត់ផ្លូវវ៉េងស្រេង ដែលជាជំហានវិជ្ជមានមួយដែលថា វិធានការ នៃច្បាប់ នេះ ធ្វើទៅស្របជាមួយនឹងសិទ្ធិមនុស្ស។ ប្រសិនបើក្រុមគណៈកម្មការមានលទ្ធភាព កំណត់ គោលការ នៃការស៊ើបអង្កេតប្រកបដោយ តម្លាភាព ដូចជាសកម្មភាពឆ្លើយ តបទៅនឹង បង្កើនការជឿ ទុកចិត្ត ដ៏សមស្របមួយរបស់ រាជ រដ្ឋាភិបាលជាមួយសាធារណជន ថាវាពិតជាមិនមានបំណងដើម្បី រក្សាសន្តិសុខសាធារណៈ ទៅនឹងការទទួលខុស ត្រូវចំពោះសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។

ជាចុងបញ្ចប់ ជាច្រើនសប្ដាហ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានដោះស្រាយបញ្ហា បាតុកម្ម នៅក្នុងទីក្រុងភ្នំពេញ និងការដង្ហែក្បួនបាតុកម្មនៅតាមបណ្ដាខេត្ត។ មេដឹកនាំគណបក្ស ប្រឆាំង បានធ្វើការ ប្ដេជ្ញាចិត្តជាថ្មីម្ដងទៀតរបស់គណបក្សរបស់លោក ដើម្បីបង្កើតសន្ដិភាព និងអហិង្សា ហើយប្រជាជនកម្ពុជាគ្រប់រូបអាចទទួលយកបានទៅលើតម្រូវការ ដើម្បីធានាឲ្យបាន នូវ ការការពារអាយុជីវិត និងបង្កឲ្យ មានរបួសបន្ថែមទៀត។ សង្ឃឹមថា ការដង្ហែក្បួន បាតុកម្ម អហិង្សា គឺជាជ្រុងមួយនៃ ប្រព័ន្ធលទ្ធិប្រជា ធិបតេយ្យ ហើយខ្ញុំក៏បានជំរុញឲ្យរដ្ឋាភិបាល ចេញមុខ ប្រកាសបទបញ្ជា ជាសាធារណៈ ទៅលើបាតុកម្ម ប្រឆាំងនៅក្នុងទីក្រុងភ្នំពេញ ដែលជាការប្ដេជ្ញា ថ្មីមួយ ក្នុងការស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិ នយោបាយដែលកំពុងកើតមានឥឡូវនេះ។

ភាពតានតឹងរយៈពេល ជាច្រើនសប្ដាហ៍កន្លងមកនេះ បានបើកឪកាសថ្មីមួយ សម្រាប់ការផ្លាស់ប្ដូរ ទិសដៅ របស់ប្រទេស។ គណបក្សនយោបាយធំៗ ទាំងពីរបានបញ្ជាក់ ពីចំណាប់អារម្មណ៍ ដូចគ្នានៅ ក្នុងកំណែ ទម្រង់ដែលនឹងធ្វើឲ្យប្រសើរឡើង នូវការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសកម្ពុជា និងដាក់ប្រទេស ជាតិនៅក្នុងមាគ៌ាសន្ដិភាព និងភាពចម្រុងចម្រើនជានិរន្ដ។ គណបក្សទាំងពីរត្រូវធ្វើការប្រជុំពិភាក្សាគ្នា ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគណបក្ស ទាំងពីរសង្ឃឹមថា នឹងស្វែងរកវិធី ដើម្បីបញ្ជាក់ពី ការប្ដេជ្ញា ចិត្តរបស់គេសម្រាប់ប្រជាជនកម្ពុជា។ នៅពេលដែលមាន ការប្រឈមជាមួយបញ្ហា ខ្ញុំបានរកឃើញវិធីដ៏ល្អបំផុតក្នុងការចាប់ផ្តើមនោះ គឺដោយការដោះស្រាយបញ្ហាមួយជំហាននៅក្នុងពេលតែមួយ និងនៅមានហានិភ័យនៃការផ្ទុយ ពាក្យសំដី ដែលជាសកម្មភាព លើកដំបូងនៅក្នុងករណីនេះពិត គឺជាពាក្យថា មានគណបក្សនយោ បាយ ទាំងពីរត្រឡប់ទៅចរចា លើតុពិភាក្សាអំពីភាពមិនចុះសម្រុងគ្នារបស់លោកទាំងពីរ៕

Photo by DAP-News

ប្រភពពី៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ