CamNews

តារា 

តារាសម្តែង នាង Kim Go Eun កំពុងព្យាយាមលាក់បាំង ទំនាក់ទំនងក្រៅឆាកជាមួយលោក Shin Ha Kyun

(កូរ៉េ)៖ នាង Kim Go Eun និងលោក Shin Ha Kyun ត្រូវបានខាង​ផលិតកម្ម HODU&U ដែលអ្នកទាំងពីរកំពុង ជ្រកកោនក្រោមដំបូលតែមួយ ចេញមុខអះអាងថា តារាកូរ៉េប្រុស​ស្រីទាំងពីរដួងនេះ ចាប់ផ្តើមណាត់ជួប ដើម្បីស្គាល់គ្នាកាន់តែច្បាស់ អស់រយៈពេលពីរខែ​មកហើយ ប៉ុន្តែមិនមានការបញ្ជាក់ថា ពួកគេត្រឹមតែរាប់អានគ្នា ឬក៏មានទំនាក់ទំនងស្នេហា ក្រៅឆាកឡើយ។

ក្រោយពីធ្លាយដំណឹង​ណាត់ជួបគ្នា ជាមួយនាង Kim Go Eun ក្រៅការសម្តែងនោះ តារាប្រុស Shin Ha Kyun ក៏បានបង្ហោះសារ លើបណ្តា​ញសង្គមថា ខ្លួនមិនបានណាត់ជួប អ្នកណាទេ​ហើយក៏បាន​​ផ្តល់បទសម្ភាសន៍ ដល់អ្នកកាសែតបែបនេះដែរ រឹតតែធ្វើឲ្យអ្នកគាំទ្រគិត​ថា Shin Ha Kyun កំពុងព្យាយា មបិទបាំង​ទំនាក់ទំនង​ក្រៅផ្លូវការ រវាងរូបគេ និង​​​Kim Go Eun។ ចំណែកតារាស្រីរូបនេះ ក៏មិនបានចេញ​មុខបកស្រាយ ពីរឿងនេះនៅឡើយដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim Go Eun