CamNews

តារា 

យក់ ឋិតរដ្ឋា ឆេះដុំជាមួយ អ្នកចាំមកដៀមដាម នឹងពេបជ្រាយឲ្យខ្លួន

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ តារាចម្រៀងដែលទើបតែផ្លាស់ទ្រនំកាលពីពេលថ្មីៗនេះ គឺអ្នកនាង យក់ ឋិតរដ្ឋា បានបញ្ចេញអារម្មណ៍ពិតខ្លះ នៅលើគណនី អុិនស្រ្តាក្រាម ដោយលើកឡើងថា "ចា៎ សួរស្តី បងប្អូនទាំងអស់គ្នា នាពេលខាងមុខបន្តិចទៀតនេះនាងខ្ញុំនឹងមានបទចំរៀងជាច្រើនបទរបស់ខ្ញុំចេញលក់នៅលើទីផ្សារជាបន្តបន្ទាប់ពី ផលិតកម្ម ថោន ហើយខ្ញុំក៏សង្ឃឹមថា ! អ៊ុំៗ ពូៗ មីងៗ បងប្អូន ព្រមទាំង ប្រីយមិត្ត ទាំងអស់" ។ 



ម្ចាស់បទ "ស្រលាញ់បងមិនខ្វល់ពីអតីតកាល " បានបន្តទៀតថា "នៅតែផ្តល់ជាកំលាំងចិត្ត នឹងគាំទ្រតារាចំរៀងម្នាក់នេះជារៀងរហូតណាចា៎ ! ហើយក្នុងនោះដែរ ខ្ញុំក៏ចង់ជំរាបបងប្អូនដែរថា ជាការពិតខ្ញុំជាតារា ក៏ពិតមែនតែខ្ញុំក៏មានបេះដូងនឹងមានជីវិតតែមួយដូចបងប្អូនអ៊ុំពូមីងទាំងអស់គ្នានឹងមានគ្រួសារដ៏កក់ក្តៅមួយដូចបងប្អូន គ្រប់គ្នាដែរ និយាយអោយខ្លីទៅគឺថា:
មនុស្សយើងមិនអាចតម្រូវចិត្តមនុស្សដូចគ្នាបានគ្រប់យ៉ាងនោះទេ ! ខ្ញុំក៏មិនដែលតាំងខ្លួនខ្ញុំថាល្អគ្រប់ដប់នោះដែរ ! តែខ្ញុំក៏តែងតែលើកទឹកចិត្តខ្លួនខ្ញុំគ្រប់ពេលតែសំរាប់ខ្លួនខ្ញុំគឺវាក៏ពេញចិត្តទៅហើយនូវអ្វីដែលខ្ញុំមាននឹងកំពុងតែមាន តែធ្វើមិចបើជាតិនេះម្តាយនឹងឳពុកខ្ញុំ ! គាត់បានផ្តល់ជាកំនើតនឹងផ្តល់អ្វីគ្រប់យ៉ាងដូចជារូបរាងកាយនឹងទេពកោសលមកអោយខ្ញុំគឺបានតែប៉ុណ្ណឹង ចឹង ! សូមមនុស្សខ្លះដែលតែងតែមើលបំណាំនឹងចូលចិត្តពេបជ្រាយខ្ញុំមើលងាយនឹងមិនអោយតំលៃខ្ញុំទាំងឡាយមេត្តាគិតផងថា អ្នកដែលកំពុងតែពេបជ្រាយគេនឹងហាក ! មានដែលយកកញ្ចក់មកឆ្លុះខ្លួនឯងហើយរឺនៅថាយើងនឹងពិតជាល្អគ្រប់ដប់នឹងមិនចេះខុសគ្រប់ដបមែនទេ និយាយពីគេត្រូវចេះអោនមើលខ្លួនឯងផង ធ្វើខ្លួនអោយត្រឹមត្រូវសិនទៅ ចាំមកដៀមដាម នឹងពេបជ្រាយអោយគេច្រណែនគេ ព្រោះឃើញគេមានក្តីសុខ មនុស្សអីចឹង សាហាវហួស នៅមុខផ្សេងក្រោយខ្នងផ្សឹង អូនអត់ខ្វល់ហេ ! សំខាន់អូនញាុំបាយផ្ទះអូន ! 
តែចង់ប្រាប់ថា កុំធ្វើចរិកច្រណែនគេពេបជ្រាយគេ នេះគ្រាន់តែសរសេរពីចិត្តខ្ញុំអោយអ្នកឯងឃើញទេ ហើយខ្ញុំក៏មិនស្លូតដែរ 
ប្រយត្ន័លែងទុកមុខអោយវើយ !" ៕



ដោយ ៖ គន្ធា