ខាងក្រោមនេះ គឺជាតារាស្រីថៃទាំង ៤ រូបដែលនឹងស្វាគមន៍សមាជិកថ្មី ចូលក្នុងគ្រួសារឆាប់ៗ៖
កញ្ញា Mew Nittha
តារាស្រីរូបស្រស់អ្នកនាង Mew Nittha និងលោក Hi-So Shane បានរៀបការជាភរិយាស្វាមីនឹងគ្នា កាលពីខែមករា ឆ្នាំ ២០២០ ។ បច្ចុប្បន្ន តារាស្រីរូបនេះ មានផ្ទៃពោះកូនស្រីដំបូង ៨ ខែហើយ ។
អ្នកនាង Koy Rachwin
តួសម្ដែងស្រី នៅក្នុងរឿង “My Husband in Law” អ្នកនាង Koy Rachwin មានផ្ទៃពោះកូនដំបូង ៧ ខែហើយ ។ នាង បានរៀបការជាមួយនឹងលោក Toon Atiwara កាលពីចុងឆ្នាំ ២០២០ ក្រោយមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នាជាច្រើនឆ្នាំមកហើយនោះ ។
អ្នកនាង Yard Yardthip
តារាស្រីប្រកបដោយទេពកោសល្យសម្ដែង អ្នកនាង Yard Yardthip កំពុងមានផ្ទៃពោះកូនដំបូងរបស់នាងរយៈពេល ៨ ខែហើយ ។ ក្នុងពេលឆាប់ៗខាងមុខនេះ នាងនឹងបានឃើញមុខកូនរបស់នាង ។
អ្នកនាង Pang Ornjira
តារាស្រី អ្នកនាង Pang Ornjira បានប្រកាសពីការមានផ្ទៃពោះរបស់អ្នកនាង កាលពីចុងខែមិថុនា ឆ្នាំ ២០២១ ។ នាពេលនោះ តារាស្រីរូបនេះ បានបង្ហើបថា នាងមានផ្ទៃពោះកូនដំបូងរបស់នាងរយៈពេល ៣ ខែហើយ ។ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ នៅលើបណ្ដាញ YouTube កាលពីថ្ងៃទី ២៤ ខែកក្កដា នាងបានបង្ហើបថា នាងនឹងមានកូនស្រី ។
អបអរសាទរ ចំពោះតារាស្រីខាងលើ ដែលនឹងក្លាយជាម្ដាយរបស់កូនតូចឆាប់ៗ!
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate