CamNews

កំសាន្ត 

ពន្លកថ្មី Freshie Girl ហាង ជេជូ ជំនាន់ទី ១៨ កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីប្រិយមិត្ត

ប្រិយមិត្តប្រាកដ ជាបានតាមដានរួចមកហើយ ពីកម្មវីធីប្រឡងសមត្ថភាពប្អូនៗ Freshie Girl & Boy Cambodia ប្រចាំទូរទស្សន៍ MYTV ។



ដោយឡែក ក្នុងចំណោម Freshie Girl មួយរូបគឺកញ្ញា ហាង ជេជូ អាយុ ១៨ ឆ្នាំ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីប្រិយមិត្ត ក្រោយឃើញកញ្ញាបង្ហាញរូបភាពការថតម៉ូតប៉ុន្មានសន្លឹកមក ធ្វើឲ្យប្រិយមិត្តសរសើរដល់នាងគ្រប់គ្នា ព្រោះមើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ជាមួយនឹងរូបរាងដ៏ស្រលូន និងពិតជាស្រស់ស្អាតខ្លាំងមែនទែន ពោលគឺស័ក្ដិសមជាម៉ូដែលតែម្តង។



នៅក្នុងការប្រកួតកម្មវីធី Freshie Girl & Boy Cambodia នេះផងដែរ កញ្ញា ហាង ជេជូ បានជាប់ចំណាត់ថ្នាក់ Freshie Girl រង ប៉ុន្តែគេហាក់ឃើញថា ពន្លកថ្មីរូបនេះ កំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតា ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង រីឯការងារសិល្បៈវិញ គេសង្កេតឃើញថា នាងកំពុងតែមមាញឹក ជាមួយការថតស្ពតឲ្យក្រុមហ៊ុននានា គួរឲ្យគត់សម្គាល់៕









 

អត្ថបទ៖ ចំរើន