CamNews

ព័ត៌មានជាតិ 

រថយន្តកូរ៉េដាច់ហ្វ្រាំង បុកជញ្ជាំងភ្នំ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល

មណ្ឌលគិរី៖ រថយន្តកូរ៉េមួយគ្រឿង ដាច់ហ្វ្រាំងជ្រុល ចង្កូតទៅបុកជញ្ជាំងភ្នំ បណ្តាលឲ្យស្លាប់ម្នាក់
និង៦នាក់ទៀតរងរបួសធ្ងន់ ស្រាលកាលពីវេលាម៉ោង៤ និង១០នាទី ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៣
ត្រង់ចំណុចអូរទេ ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ។

ជនរងគ្រោះដែលរបួសស្រាលប្រាប់ថា រថយន្តនេះដឹកដំឡូងពី ភូមិពូលូង ទៅ ភូមិស្រែអំប៉ូម បើកបរ
ក្នុងល្បឿនលឿន ពេលមកដល់ចំណុច កើតហេតុ ខាងលើ មានផ្លូវកោងខ្លាំង អ្នកបើកបរបានជាន់
ហ្រ្វាំងដែរ តែមិនស៊ី ក៏ជ្រុលទៅបុកនឹង ជញ្ជាំងភ្នំគ្រោះថ្នាក់ តែម្ដងទៅ ។

តាមប្រភពព័ត៌មាន ពីមន្ទីពេទ្យ បានឲ្យដឹងថា អ្នករបួសទាំង៧នាក់ នេះបានស្លាប់បាត់បង់ ជីវិតម្នាក់
និង៦នាក់ទៀត របួសធ្ងន់៣នាក់ ស្រាល៣នាក់  ។

លោក យិម ចិន្តា នាយរងការិយាល័យ ចរាចរណ៍ខេត្តបានឲ្យដឹងថា  អ្នករងរបួសដល់បាត់បង់ជីវិតនេះ
មានឈ្មោះ យ៉ាន់ ជាន ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិអណ្ដូងថ្ម ឃុំពានរោង ស្រុក
ស្វាយអន្ទរ ខេត្តព្រៃវែង។

អ្នករបួសធ្ងន់ទី១ ឈ្មោះ ពេជ ប៉ុនធឿន ហៅម៉ៅ ភេទ ប្រុសអាយុ២៦ ឆ្នាំ រស់នៅទីរួមខេត្តកំពត ជាអ្នក
បើកបរ ទី២ឈន ឈឿន ភេទប្រុសអាយុ ២៥ ឆ្នាំ មានស្រុកកំណើត នៅភូមិអណ្ដូងថ្ម ឃុំពានរោង
ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង  ទី៣ឈ្មោះ ញឹម ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំមាន ស្រុកកំណើត នៅ
ភូមិតាងួន  ក្នុងស្រុកចិតបូរី ខេត្តក្រចេះ  អ្នករបួសធ្ងន់ទាំងបី បញ្ជួនទៅព្យាបាល នៅមន្ទីពេទ្យភ្នំពេញ។

អ្នករបួសស្រាលទី១ ផាត ខួច ភេទប្រុស អាយុ១៨ឆ្នាំ ទី២ សេង ហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ទី៣
ឈ្មោះម៉េង លីម ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៣ រស់នៅខេត្តព្រៃវែង ។

 បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាល នៅមន្ទីពេទ្យបង្អែក សែនមនោរម្យ។  ចំណែក សពជនរង
គ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើ បុណ្យតាប្រពៃណី ។នាយរងការយាល័យ ចរាចរណ៍ បានបន្ត
ទៀតថា រថយន្តនេះម៉ាក(ហីយ៉ានដាយ)ពណ៌ស ពាក់ស្លាកលេខ ២E-1743 ភ.ព នឹងត្រូវបានយកទៅ
រក្សាទុកនៅការិយាចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការតាម ផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ