CamNews

ព័ត៌មានវីដេអូ 

នារីវ័យក្មេងម្នាក់ ជិះ Audi ស៊េរីថ្មី បី្ដទើបតែទិញឲ្យ យកមកវាយកំទេចចោល ព្រោះយល់ថា ជាម៉ូដែលតូចពេក

ព័ត៌មានវីដេអូ៖ កន្លងមកធ្លាប់ឃើញ ការសាកល្បង ពិសោធ ផ្សេងៗលើផលិតផល ម៉ូដែល របស់ក្រុមហ៊ុន រថ​យន្ដ ប៉ុន្ដែម្ដងនេះ បានប្លែកភ្នែកថ្មីទៀតហើយ ដោយឃើញ​ទិដ្ឋភាពជាក់ស្ដែងពី ការបញ្ចេញកំហឹង យ៉ាងខ្លាំងខ្លា របស់នារីវ័យក្មេងម្នាក់ ដោយយកដុំឥដ្ឋ មកវាយដំ លើរថយន្ដម៉ូដែល Audi Q3 ដ៏ថ្មីស្រឡាង​ របស់ខ្លួនជាសាធារណៈ ក្នុងប្រទេសចិន។ 

ជារឿងមួយដែលចម្លែក ចំពោះទង្វើរបំផ្លាញរបស់នារីវ័យក្មេង បែជាមកបញ្ចេញកំហឹង មកលើរថយន្ដទៅ​វិញ ខណៈដែលមានការសោកស្ដាយជាខ្លាំងពីបណ្ដាមហាជនលើទីផ្លូវ ក្រោយពេល ជាក់ទិដ្ឋភាពបែបនោះ ។​​ ប្រភពគេហទំព័រ carscoops បានបង្ហាញថា មូលហេតុដែលឈានទៅដល់ការវាយកំទេចបំផ្លាញយ៉ាងដូច្នេាះ ព្រោះនាងខឹងនឹងប្ដីរបស់នាង ជាខ្លាំងដែលគាត់បានទិញរថយន្ដ ថ្មីម៉ូដែលមួយគ្រឿងនេះ មានលក្ខណៈ តូចជាង​គេបំផុត​ក្នុងចំណោមរថយន្ដដែលគ្រូសាររបស់នាង ប្រើប្រាស់។ ប្រភពដែលបានបន្ដទៀត​ថា ការវាយបំ​​ផ្លាញ សម្បត្ដិ​ទាំងកណ្ដាលផ្លូវបែបនេះ មិនដឹងថា ចង់មានន័យ យ៉ាងម៉េចទេ អាចជាការសងសឹក ឬជា​​ការបញ្ឈឺ ដល់ម្ចាស់អំណោយ​មួយនេះ ។ ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ដោយ៖ អឿ អ៊ុយ


Tags: Video News Angry Woman Audi Q3