CamNews

តារា 

សាហាវបាត់!! កំណើតកូនដំបូង ធ្វើឲ្យនាង Ruby Lin កើតមានចិត្តបរិភោគអាហារពិសេសដល់ទៅ ៩ មុខឯណោះ

ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធដែលកំពុងតែល្បីឈ្មោះយ៉ាងខ្លាំងនៅតាមបណ្តាគេហទំព័រនានា នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ អំពីទំនាក់ទំនងស្នេហារបស់ពួកគេ ហាក់បីដូចជានៅតែមានភាពរឹងមាំដដែល ទោះបីជាមានពាក្យចចាមអារាមជាច្រើនដែលធ្វើឲ្យមានការប៉ះពាល់ដល់ជិវិតគូមួយនេះក៏ដោយចុះ សំខាន់អ្នកទាំង ២ ចេះយោគយល់និង តែងតែមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ។ 

តារាប្រុសស្រីជនជាតិតែវ៉ាន់ទាំង ២ ដែលទើបតែរៀបមង្គលការនៅក្នុងខែមិថុនា កាលពីថ្ងៃទី ៣១ នៅឯកោះបាលី គឺនាង Ruby Lin និងប្តីរបស់នាង គឺលោក Wallace Huo ពេលនេះប្តីប្រពន្ធអ្នកទាំង ២ កំពុងតែខិតខំខ្លាំងណាស់ ដើម្បីបន្តជីវភាពគ្រួសារឲ្យមានសភាពកាន់តែប្រសើរឡើង ។ 

គួរបញ្ជាក់ឲ្យដឹងថា ថ្វីត្បិតតែអ្នកទាំង ២ ទើបតែរៀបការពិតមែន ប៉ុន្តែនាង Ruby Lin ត្រូវបានគេដឹងថា មានផ្ទៃពោះជាយូរណាស់មកហើយ ពោលគឺ ពពោះតាំងពីមុនពេលរៀបការមកម៉្លេស ។ 

ហើយកាលពីពេលថ្មីនេះ នាង Ruby Lin ត្រូវបានក្រុមអ្នកគាំទ្រសង្កេតឃើញថា នាងហាក់បីដូចជាថែទាំងខ្លួនបានយ៉ាងល្អឥតខ្ចោះ ហើយថែមទាំងបរិភោគដែលសម្បួរទៅដោយ សារធាតុប៉ូវកម្លាំង ព្រោះតារាស្រីរូបនេះបានបង្ហោះរូបថតនៅលើ Weibo អំពីការបរិភោគអាហាររបស់នាង  ដែលអាហារទាំងនោះ សុទ្ធសឹងតែជាអាហារដែលមានជាតិវីតាមីន ដល់ទៅ ៩ មុខឯណោះ ។ 

ប៉ុន្តែសម្រាប់អ្នកដទៃគិតថា នៅមានប្រភេទអាហារផ្សេងៗជាច្រើនទៀតដែលសម្បួរទៅដោយវីតាមីនជាងអាហារដែលនាង Ruby Lin បរិភោគនេះទៅទៀត ប៉ុន្តែកត្តាដែលធ្វើឲ្យនាងកើតមានចិត្តចង់ទទួលទានអាហារទាំង ៩មុខនេះ ព្រោះមកពីកំណើតកូនរបស់នាង តម្រូវឲ្យឃ្លានជាមួយនិង ម្លូបអាហារទាំងនេះ ៕






 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Ruby Lin Wallace Huo