CamNews

តារា 

ភរិយា លោក រិន សាវ៉េត ទទួលបានការឧបត្ថម្ភការព្យាបាលជម្ងឺ ប៉ុន្តែលើកនេះមិនមែនអ្នកសិល្បៈដូចគ្នាទេ

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានដំណឹងជាថ្មីម្តងទៀតថា ភរិយាតារាចម្រៀង លោក រិន សាវ៉េត បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត និងមានសង្ឃឹមតិចនោះ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ រួមជាមួយអតីតតារាកំប្លែង នាយ ឃ្លោក នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខ និងឧបត្ថម្ភថវិកាខ្លះដល់ភរិយា លោក រិន សាវ៉េត នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត តែម្តង ដោយម្នាក់ជាអ្នកសិល្បៈប៉ុន្តែម្នាក់ទៀតគឺ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដែលជាអ្នកមានគុណម្នាក់សម្រាប់តារាចម្រៀងជើងចាស់រូបនេះនិងភរិយា 

ជាមួយគ្នានេះដែរ ចំពោះការចុះសួរសុខទុក្ខ និងទឹកចិត្តបន្តិចបន្តួច ចំពោះភរិយាតារាចម្រៀងប្រចាំផលិតកម្ម ហង្ស មាស លោក រិន សាវ៉េត នេះដែរ លោក ពេជ្រ កែវមុនី ក៏បានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួន ចំនួន ៣០០ដុល្លារ ដល់ភរិយាលោក រិន សាវ៉េត ខណៈអតីតារាកំប្លែងនាយ ឃ្លោក ក៏បានឧបត្ថម្ភចំនួន ៥០ដុល្លារ ផងដែរ សរុបមកគឺចំនួន ៣៥០ ដុល្លារ អាចនឹងជួយដោះស្រាយថ្លៃមន្ទីរពេទ្យបានខ្លះដែរ ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Ren Saveth