ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោក លុយសរុបជិតកន្លះលានដុល្លារ ដោយ ក្រុមហ៊ុន ម៉ាឡេស៊ីមួយ មានឈ្មោះថា SOLARWAM រឿងដាក់ភាគហ៊ុនរកស៊ីចូលគ្នាតាំង ពីឆ្នាំ២០១៤ កន្លងទៅនោះ បានបន្ដការតវ៉ា របស់ខ្លួនរហូតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៥ ដោយសារតែ តំណាងក្រុមហ៊ុនមួយ នេះ មិនទាន់ផ្ដល់សំណងតាមអ្វីដែលពួកគេ ទាមទារនោះ ។
ប្រជាពលរដ្ឋប្រមាណ១០នាក់ ដែលអះ អាងថា តំណាងឱ្យ៣០០នាក់ នៅទូទាំង ប្រទេសកម្ពុជា ដែលចាញ់បោកក្រុមហ៊ុនម៉ា ឡេស៊ីមួយនេះ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ បាននាំគ្នា ទៅតវ៉ានៅទល់មុខអគ្គ នាយកដ្ឋានអន្ដោប្រវេសន៍ មុខព្រលានយន្ដ ហោះអន្ដរជាតិភ្នំពេញ ដោយទាមទារឱ្យ តំណាងក្រុមហ៊ុនម៉ាឡេស៊ី ដោះស្រាយនិង ផ្ដល់សំណងជូនពួកគេវិញ និងតវ៉ាមួយទៀត គឺពាក់ព័ន្ធការចោទប្រកាន់ទៅលើប្រធាននាយកដ្ឋានអន្ដោប្រវេសន៍ច្រកទ្វារទី១ លោក ឧត្ដមសេនីយ៍ ឆាយ ប៊ុនណា ថាបានដោះ លែងបុរសជនជាតិម៉ាឡេស៊ីរូបនេះ ក្រោយ ពីត្រូវឃាត់ខ្លួននៅព្រលានយន្ដហោះអន្ដរជាតិ ភ្នំពេញ កាលពីព្រឹកទាបភ្លឺថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥កន្លងទៅ ។
ចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋ ដែលថា នគរបាលនាយកដ្ឋានអន្ដោប្រវេសន៍ ដោះលែង បុរសជនជាតិម៉ាឡេស៊ី ដែលមាន តួនាទីជាប្រធានរដ្ឋបាលរបស់ក្រុមហ៊ុននោះ ត្រូវបាន លោកឧត្ដម សេនីយ៍ទោ ឆាយ ប៊ុន ណា បដិសេធនិងប្រាប់ត្រឡប់ទៅវិញថា រហូតមកដល់ពេលនេះ បុរសជន ជាតិម៉ាឡេស៊ី មិនទាន់បានចាកចេញពីប្រទេសកម្ពុជានៅ ឡើយទេ ហើយលិខិតឆ្លងដែន របស់ជនបរទេស រូបនេះ ត្រូវបាននគរបាលរបស់លោក ដក ហូតជាបណ្ដោះអាសន្ន ដើម្បីឱ្យធ្វើការដោះ ស្រាយ ចំពោះអ្នកតវ៉ាទាំងនោះ ។
តាមប្រជាពលរដ្ឋ ដែលធ្វើការតវ៉ានៅ ទល់មុខអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បាន និយាយថា ក្រៅពីក្រុមហ៊ុនបានដាក់សម្ពោធ ជាផ្លូវការនៅកម្ពុជា កាលពីខែសីហា ឆ្នាំ ២០១៤កន្លងទៅនោះ ក្រុមហ៊ុនបានទាក់ទង និងស្វែងរកអ្នកដាក់ហ៊ុន រកស៊ីលើការដាំ សារាយសមុទ្រនិងនាំអង្ករចេញ ពីកម្ពុជា ហើយប្រាក់ចំណេញសម្រាប់អ្នកដាក់ភាគហ៊ុនទាំងនោះ និងទទួលបានយ៉ាងច្រើនទាំងថ្លៃ ការ ក្នុងមួយខែៗ ។
ការចំណេញប្រាក់លើគោកបែបនេះ បាន ធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងនោះ មានការរំជើប រំជួលយ៉ាង ខ្លាំង ដោយអ្នកខ្លះបានដាក់ទុន វិនិយោគជាមួយក្រុមហ៊ុន ខ្លះ៥០០០ដុល្លារ និងខ្លះទៀត ក្រោយពេលចំណេញបានលុយ ច្រើន ក៏ហ៊ានដាក់ដល់ទៅ៣-៤ម៉ឺនដុល្លារ ប៉ុន្ដែ៣-៤ខែក្រោយ ស្រាប់តែក្រុមហ៊ុនអះ អាងថា ក្ស័យធនត្រូវបិទទ្វារក៏ធ្វើឱ្យផ្ទុះការ តវ៉ាបែបនេះតែម្ដងទៅ ។ នេះបើតាមការ បញ្ជាក់របស់នាយកដ្ឋានអន្ដោប្រវេសន៍ច្រក ទ្វារទី១ ។
លោកឧត្ដមសេនីយ៍ ឆាយ ប៊ុនណា បាន បញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្លះដែលមកប្ដឹង នគរបាលរបស់លោកឱ្យឃាត់ខ្លួនបុរសជនជាតិ ម៉ាឡេស៊ីរូបនេះ បានលើកឡើងខ្លះដាក់លុយ ៥០០០ដុល្លារ ក្នុងរយៈពេល៧ខែ ហើយក្នុង មួយខែ ក្រុមហ៊ុន និងប្រគល់មកវិញ នូវចំនួន ទឹកប្រាក់ ២២០០ដុល្លារ ដូច្នេះផលចំណេញ នៅនឹងមុខច្រើនមហិមា ធ្វើឱ្យពួកគាត់រំជួល ចិត្ដចង់បាន ប៉ុន្ដែចាំបាត់ៗ ៤ទៅ៥ខែមិន ឃើញក៏មកប្ដឹងសមត្ថកិច្ច ខណៈដែលអ្នក ចំណេញខ្លះដកខ្លួនរហ័ស និងអ្នកចំណេញ ហើយឃើញចំណេញស្រួល ក៏បន្ថែមដាក់លុយ កាន់តែខ្លាំងរហូតផុងខ្លួនតែម្ដង ។
បើតាមមន្ដ្រីនគរបាលអន្ដោប្រវេសន៍រូប នេះ ប្រធានរដ្ឋបាលរបស់ក្រុមហ៊ុនម៉ាឡេស៊ី បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បី ដោះស្រាយចំពោះប្រជាពលរដ្ឋ ចំនួន១២នាក់ ដែលបានដាក់លុយចុងក្រោយ ប្រមាណជា ២៤០០០ដុល្លារ ដូច្នេះសម្រាប់អ្នកផ្សេង ទៀត គឺមិនដឹងនោះឡើយ ជាហេតុធ្វើឱ្យ ដោះស្រាយមិនចេញ ព្រោះអ្នកទាំងនោះ ចង់ទាមទារឱ្យសងលុយមកវិញពី៣០ទៅ ៤០ម៉ឺនដុល្លារ ។
លោកឆាយ ប៊ុនណា បានបង្ហាញការលំ បាកលើដំណោះស្រាយរឿងឆបោកមួយនេះ ព្រោះតែប្រជាពលរដ្ឋខ្មែរ ចង់ទាមទារឱ្យ សមត្ថកិច្ចចាប់បុរសជនជាតិម៉ាឡេស៊ី យក ទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ប៉ុន្ដែនីតិវិធី នេះទាល់តែប្រជាពលរដ្ឋទៅប្ដឹងនៅតុលាការ ហើយតុលាការចេញដីកាចាប់ខ្លួន ឬចោទប្រ កាន់ រីឯនគរបាលអន្ដោប្រវេសន៍បានត្រឹមតែ ជួយផ្អាកដំណើររបស់ជនជាតិ បរទេសរូបនេះ ជាបណ្ដោះអាសន្ន តាមរយៈការដកយកលិខិត ឆ្លងដែនមករក្សាទុកប៉ុណ្ណោះ ដើម្បីឱ្យដោះ ស្រាយជាមួយប្រជាពលរដ្ឋទាំងនោះ ពោល គ្មានសិទ្ធិទៅចាប់ចងនិងបញ្ជូនទៅកាន់តុលាការឡើយ ។
បើតាមលោកឆាយ ប៊ុនណា ក្រោយពី មានពាក្យបណ្ដឹងនិងសំណូមពររបស់ប្រជា ពលរដ្ឋទាំងនេះ នគរបាលអន្ដោប្រវេសន៍របស់ លោក ដែលយាមប្រចាំការនៅព្រលានយន្ដ ហោះអន្ដរជាតិភ្នំពេញ តាមបទបញ្ជាពីអគ្គ នាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាយឧត្ដមសេនីយ៍សុខ ផល ធ្វើការឃាត់ខ្លួន ផ្អាកដំណើរជាបណ្ដោះអាសន្ន ប៉ុន្ដែរយៈពេល ប៉ុន្មានថ្ងៃនេះ ការដោះស្រាយរវាងភាគីទាំង ពីរមិនទាន់ត្រូវបានបញ្ចប់នោះឡើយទេ ផ្ទុយ ទៅវិញមានតែចោទប្រកាន់មកនគរបាលថា បានដោះលែងជនបរទេសរូបនេះ ឱ្យមានសេរី ភាព ។
គួររំលឹកថា ករណីឆបោកក្នុងរូបភាពមួយ នេះ បានកើតឡើងទៅលើប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់ផ្សេងទៀត ក្នុងនោះមានទាំង ក្រុមហ៊ុននៅប្រទេសចិនផងដែរ បានបោក លុយប្រមាណ១លានដុល្លារពីពួកគាត់ប្រមាណ ៣០០នាក់ ។
តាមរយៈអ្នកដឹងរឿងមួយនេះ បាន និយាយថា ក្រុមហ៊ុនបរទេសបោកទាំងនេះ បានតម្រូវឱ្យអ្នកដាក់ហ៊ុនបង់ប្រាក់ជាមុន នោះក្រុមហ៊ុននឹងផ្ដល់ប្រាក់ដើមខ្លះ ប្រាក់ការ ខ្លះ មួយខែៗជូនម្ចាស់ហ៊ុន ដែលមានចំនួន យ៉ាងច្រើន ដែលប្រាក់ចំណេញទាំងនេះធ្វើ ឱ្យអ្នកដាក់ហ៊ុនមានការត្រេកអរ ទើបម្នាក់ៗ ហ៊ានលះបង់ ក្នុងចំនួនទឹកប្រាក់យ៉ាងច្រើន បែបនេះ ។
មន្ដ្រីនគរបាលដែលជួបប្រទះករណីឆបោក ខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេង ទៀត ត្រូវមានការប្រុងប្រយ័ត្ននិងមានការ គិតគូរឱ្យបានហ្មត់ចត់ កុំលង់ខ្លួនចាញ់បោក លុយក្រុមហ៊ុនបរទេសទាំងនេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល