ព្រះសីហនុ៖ កុមារគថ្លង់ និងពិការភ្នែក សាលាកុមារពិការភ្នែក និងគរថ្លង់ របស់អង្គការ គ្រូសារថ្មីខេត្តកំពង់ចាម ចំនួន១៨០នាក់ បានមកធ្វើទស្សនៈកិច្ច នៅខេត្តព្រះសីហនុ រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ដឹកនាំដោយលោក ស្រី មួង រ៉ាម៉ារី ទីប្រឹក្សាក្រសួង តំណាងលោក ខៀវ កាញរិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បី ឲ្យប្អូនៗ កុមារពិការគថ្លង់និងពិការភ្នែក បានសប្បាយផ្លាស់ប្តូរ បរិយាកាសនៅតាម រមនីយដ្ឋាននានា ដែលកន្លង មកសាលា តែងតែនាំប្អូនៗធ្វើដំណើរកំសាន្ត ក្នុង១ឆ្នាំម្ដងជារៀងរាល់ឆ្នាំ។ ខណៈពេលក្មួយៗកុមារគរថ្លង់ ឬពិការភ្នែក បានអញ្ជើញមកដល់ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មាន ខេត្ត ព្រះសីហនុ ក៏បានជួយសំរបសំរួល ទទួលស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះក្មួយៗពិការ ទាំងនោះផងដែរ ដើម្បីជួយ យ៉ាងណាអោយក្មួយៗ បានសប្បាយរីករាយក្នុងចិត្ត ។
លោកគ្រូ កែវ ផល្លី នាយកសាលាកុមារពិការភ្នែក និង គរថ្លង់ របស់អង្គការគ្រួសារថ្មី ខេត្តកំពង់ចាម បានអោយ ដឹងថា លោកតែងតែរដឹកនាំកុមារ អស់ទាំងនេះ ធ្វើដំណើរកំសាន្តក្នុង១ឆ្នាំម្តងគ្រប់ទីកន្លែង ដោយកម្មវិធីនេះ ទទួលបានការឧបត្ថម្ភពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានការគាំទ្រ បន្ថែមពីសំណាក់ លោក ខៀវ កាញរិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
លោកគ្រូ កែវ ផល្លី បានថ្លែងបន្តថា តាមរយៈសកម្មភាពនេះ គឺស្តែងអោយឃើញពីការយកចិត្តទុកដាក់ គិតគូអំពី សុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធិបណ្ឌិត ចំពោះប្អូនៗកុមារគថ្លង់ និងពិការភ្នែក អោយ បានសិក្សារៀនសូត្រ ដើម្បីជាស្ពានចំលង ទៅថ្ងៃអនាគតដល់កុមារពិការគថ្លង់ និងពិការភ្នែក នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាកុមារនៅទូទាំង ប្រទេសផងដែរ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល