CamNews

ព័ត៌មានជាតិ 

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ដឹកនាំ​គណៈប្រតិភូ ចូលគោរព​វិញ្ញាណក្ខន្ធ សពអ្នក​ឧកញ៉ា ថេង ប៊ុនម៉ា

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ចូលរួមគោរព​វិញ្ញាណក្ខន្ធ សពអ្នកឧកញ៉ា ថេង ប៊ុនម៉ា នៅភូមិគ្រឹះរបស់អ្នកឧកញ៉ាផ្ទាល់ ក្រោយសណ្ឋាគារអ៊ីនធើខន។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលជាសេដ្ឋី និងជាក្រុមហ៊ុន បើករកស៊ីនៅក្នុងប្រទេសកម្ពុជាដ៏ធំ និងល្បីល្បាញជាងគេ កាលពីដើមទសវត្សរ៍៩០នោះ បានទទួលមរណភាព នៅវេលាម៉ោង១២៖៤៥នាទីយប់ រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh