(ភ្នំពេញ)៖ លោក អ៊ុន សំអាត នាយនគរបាលប៉ុស្តិវត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានជនដៃដល់ម្នាក់ បាញ់ប្រហារ ចំនួន១គ្រាប់បណ្តាលឲ្យរងរបួស នៅចំណុចស្ពាននាគ នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។
លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ហើយជនដៃដល់ក៏ជានគរបាលព្រហ្មទណ្ឌ តែត្រូវបានកម្លាំងសមត្ថកិច្ចបាញ់ឲ្យរងរបួស និងចាប់ខ្លួនផងដែរ។ នៅពេលនេះកម្លាំងរបស់លោក កំពុងចុះទៅសួរនាំរកមូលហេតុពិត។
រូបភាពជនដៃដល់រងរបួស ដោយសមត្ថកិច្ចបាញ់



មេប៉ុស្តិ៍ លោក អ៊ុន សំអាត កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី