CamNews

ព័ត៌មានជាតិ 

មន្រ្តីជាន់ខ្ពស់កម្ពុជា និង​​អគ្គរដ្ឋទូតអាមេរិក កំពុងជិះឧទ្ធម្ភាគចក្រ ត្រួតពិនិត្យ​មើល​ព្រៃឡង់

(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង​នេសាទ ពេលនេះ បាននិងកំពុង ជិះឧទ្ធម្ភាគចក្រជាមួយ អគ្គរដ្ឋទូតអាមេរិក លោក William A. Heidt ដើម្បីត្រួតពិនិត្យមើលតំបន់ព្រៃឡង់។

តាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា បំណងនៃដំណើរតាមឧទ្ធម្ភាគចក្រនេះ គឺដើម្បីលើកកំពស់ការយល់ដឹង លើការបំផ្លាញព្រៃឈើ និងបង្កើនការគាំទ្ររបស់រដ្ឋាភិបាល​ក្នុងការការពារ​ព្រៃឈើ។ ការមកជួបគ្នានៃផ្នែកក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងមហាផ្ទៃជួយបង្ហាញ ឱ្យឃើញការគាំទ្រ និងកិច្ចសហប្រតិបតិ្តការ​អន្តរក្រសួងក្នុង​ការការពារព្រៃឡង់។

បន្ទាប់ពីចុះចតនៅរាជធានីភ្នំពេញលោកឯកអគ្គរដ្ឋទូត Heidt និងមន្រ្តីកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានខ្លីមួយនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotelត្រឹមម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្មីៗនេះ បានប្រកាសដាក់ព្រៃឡង់ ជាព្រៃការពារ​ក្នុងនោះរាប់​ទាំងព្រៃនៅតំបន់ភ្នំក្រវ៉ាញ​ផងដែរ៕



 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី



Tags: social news local news