ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង បង្កដោយបុរស ជនជាតិចិន ស្រវឹងស្រា បើករថយន្តបុកពំនូកដីក្រឡាប់ផ្ងារជើង បណ្តាលឲ្យ រងបួសធ្ងន់ កាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវណតប្រ៊ីដ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមាន រថយន្ដមួយគ្រឿង ម៉ាក លុច្សស៊ីស RX. 300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-3741 ធ្វើដំណើរតាមបណ្ដោយ ផ្លូវណតប្រ៊ីដ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។ លុះមកដល់ចំនុចកើតហេតុ បានរេចង្កូត ទៅខាងឆ្វេដៃឡើង ពុំនូកដី បណ្ដាលឲ្យរថយន្ដ ក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកជិះក្នុងរថយន្ដទាំង២នាក់ រងរបួសធ្ងន់ ហើយ ត្រូវបានរថយន្ដសាមុយ ដឹកយកទៅសង្គ្រោះភ្លាមៗនៅមុន្ទីរពេទ្យផងដែរ ។
ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ រួមជាមួយនគរបាលមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ដើម្បី វាស់វែង រួចក៏បានស្ទួចយកថយន្ដខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីរង់ ចាំដោះស្រាយនៅពេលក្រោយ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល