CamNews

ព័ត៌មានជាតិ 

ពុទ្ធោ​! អារ​.​ក​ប្រពន្ធ​កូន​ទាំង៣អ្នកស្លាប់​ក្នុង​ថ្លុកឈាមស្លាប់យ៉ាងវេទនា

ត្បូងឃ្មុំ ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Vanny Seven បានបង្ហោះរូបថតនិងសារខ្លះៗ ដែលនិយាយអំពីឃាតកម្ម កើតឡើងនៅក្នុងខេត្តត្បូងឃ្មុំ ដោយលើកឡើងថា ៖ អំពើ​ឃាតកម្ម​ដ៏​សាហាវ​បាន​កើតឡើង​នៅ​ភូមិ​ដូង ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ដោយ​បុរស​ជា​ប្តី​ចុង​​ឈ្លោះ​ជាមួយនឹង​ប្រពន្ធ ហើយ​ចាប់​ប្រពន្ធ​អារ​.​ក​រួម​នឹង​កូនដើម​២​នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​៣១ មីនា រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ មេ​សា ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិត​ខាង និង​សមត្ថកិច្ច​។

ជន​រង​គ្រោះ​ខាងលើ ១-​ម្តាយ​ឈ្មោះ ឃាន សុខ​លាន អាយុ​៤៣​ឆ្នាំ ២-​ឈ្មោះ ធឿ​ន វណ្ណៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​កូន​) ៣-​ឈ្មោះ ធឿ​ន ធា​រី ភេទ​ប្រុស អាយុ​១១​ឆ្នាំ​(​កូន​) ចំណែក​បុរស​ជា​ប្តី​ចុង​ឈ្មោះ ជ្រាំង ភូ អាយុ​៤៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​អក​មូល ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ​គេចខ្លួន​បាត់​។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ប្រាប់​ថា ហេតុការណ៍​នោះ​មិន​មាន​អ្នក​ណា​​ដឹង​ទេ តែ​នៅ​ល្ងាច​មុន​កើតហេតុ​អ្នក​ជិតខាង​ស្តាប់​ឮ​សូរ​សំលេង​​ឈ្លោះ​គ្នា​រវាង​ប្តី​ប្រពន្ធ លុះដល់​យប់​សម្លេង​ក៏​ស្ងាត់ ។ ទើបតែ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ មេ​សា ពេល​បងថ្លៃ​ស្រី​​យក​ផ្អក​មក​ឲ្យ​ប្អូនថ្លៃ​ លុះដល់​ក្រោមផ្ទះ​ឃើញ​ទ្វារ​បិទ​ខុស​ប្លែក និង​ក្រោមផ្ទះ​មាន​ឈាម​ផង​នោះ​ក៏​រុញ​ទ្វារ​ចូល ស្រាប់តែ​ឃើញ​ម្តាយ​និង​កូនប្រុស​២​នាក់​ដេក​ស្លាប់​លើ​ផ្ទះ​ឈើ ហើយ​សុទ្ធតែ​ស្នាម​អារ​.​ក​ទាំង​៣​នាក់ ។ ចំណែក​នៅ​កន្លែង​កើត​ហេតុ​បាន​បាត់​ខ្សែ​.​ក និង​លុយ​មួយ​ចំនួន ព្រមទាំង​ម៉ូតូ​១​គ្រឿង​ដែល​សង្ស័យ​ថា ត្រូវ​ជន​សង្ស័យ​ជិះ​គេចខ្លួន​បាត់​ទាំង​យប់​។ ហើយ​ខណៈពេល​នេះ​លោក​ឧត្តមសេនីយ៍ទោ បែន រ័​តុ្ន បាន​ឲ្យ​កម្លាំង​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​គ្រប់​ច្រកល្ហក​ហើយ​ ៕













Tags: Local news Social news