CamNews

កំសាន្ត 

មួយឈុតរូបវិមានឯករាជ្យជាតិរបស់ សោម៉ាវត្តី ពិតជាស្រស់ស្អាតខ្លាំងណាស់

ភ្នំពេញ៖ សុខ សោម៉ាវត្តី គឺជាតារាសម្តែង និងជាពិធីការិនី ដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន តាមរយៈសមត្ថភាពសិល្បៈដ៏សម្បូរបែប និងកាយវិការបែបក្រមិចក្រមើមរបស់នាង។



បើទោះជាតារាស្រីរូបនេះ មានកូនស្រីម្នាក់រួចហើយក៏ដោយ តែសម្រស់របស់នាង នៅតែស្រស់ស្អាតដដែល រីឯការងារសិល្បៈវិញកាន់តែត្រូវប៉ាន់ ថែមទាំងមានសម្អាងការជាច្រើន បានទាក់ទងឲ្យនាងថតម៉ូតឲ្យទៀតផង។



ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញរូបថតជាច្រើនសន្លឹក ដោយបានរៀបចំខ្លួនបានយ៉ាងសមសួនជានារីខ្មែរយ៉ាងស្រស់ស្អាត។ អ្វីដែលពិសេស ក្នុងពេលនោះដែរ នាងបានតុបតែងខ្លួនក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរពណ៌មាសចែងចាំងស្រស់ស្អាត និងថែមទាំងមានរូបវិមានឯករាជ្យខ្មែរ ដែលជាតំណាងឲ្យអត្តសញ្ញាណជាតិ​របស់ខ្មែរទៀតផង ។



សម្លៀកបំពាក់បែបប្រពៃណីខ្មែរ និងឆ្លុះបញ្ចាំងពីអត្ដសញ្ញាណជាតិបែបនេះ ធ្វើឲ្យទស្សនិជន​ សរសើរដល់សម្រស់នាងគ្រប់គ្នា ថែមទាំងសរសើរអ្នកច្នៃម៉ូតថា មានស្នាដៃល្អគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន៕