ភ្នំពេញ ៖ កម្លាំងនគរបាលអគ្គនាយក ដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនកម្មករជនជាតិចិន និងជនជាតិ វៀតណាម ជាង២០០នាក់ នៅមជ្ឈមណ្ឌល កោះពេជ្រ ហើយយកទៅធ្វើការសួរនាំបន្ដ ដើម្បីចង់ដឹងថា ពួកគេទាំងនោះ មានឯកសារ មានលិខិតស្នាមត្រឹមត្រូវ និងលិខិតឆ្លង ដែន សម្រាប់ការ រស់នៅនិងធ្វើការនៅប្រទេសកម្ពុជា ។
ប្រតិបត្ដិការចុះត្រួតពិនិត្យកម្មករបរទេស មានចិននិងវៀតណាម ដែលកំពុងបម្រើ ការងារនៅមជ្ឈមណ្ឌល កោះពេជ្រខាងលើ នេះ បានធ្វើឡើងតាំងពីព្រឹករហូតដល់រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ ដឹកនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ ។
លោកឧត្ដមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្ដនីតិវិធី នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកកាសែតថា ក្រោយបញ្ចប់ការចុះត្រួតពិនិត្យ កម្លាំង សមត្ថកិច្ចរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ចំនួន១៣១នាក់ ក្នុងនោះស្រី២១នាក់ និងជនជាតិចិន ផ្ញើ៨៤នាក់ ក្នុងនោះស្រី ៣នាក់ ។
លោកអ៊ុក ហៃសិលា បានបញ្ជាក់ថា តាមការត្រួតពិនិត្យជាជំហានដំបូង ភាគច្រើននៃកម្មករបរទេស ទាំងនេះ ពុំមានឯកសារនិងលិខិតស្នាមត្រឹមត្រូវ ដើម្បីស្នាក់នៅនិងធ្វើការនោះឡើយ ដូច្នេះ បើពួកគេរក ឃើញថា ពិតជាគ្មានលិខិតស្នាម ត្រឹមត្រូវនោះ និងធ្វើការបណ្ដេញចេញពី ប្រទេសកម្ពុជាតែម្ដង ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល