CamNews

តារា 

រូបថតមួយសន្លឹកដែលគេដាក់ Troll កញ្ញា ធី សុវណ្ណថា ចង់ដឹងថាអ្នកនយោបាយវ័យក្មេងរូបនេះតបវិញយ៉ាងម៉េចអត់?

ព័ត៌មានកំសាន្ត ៖ កាលពីមួយរយៈពេលបន្ទាប់ពីការ កញ្ញា ធី សុវណ្ណថា បានធ្វើការវះកាត់កែសម្ជស្សនៅឯប្រទេសកូរ៉េ មានប្រជាជនជាច្រើនក្នុងស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបនាងមានសម្រស់ស្រស់ស្អាតប្លែកខ្លាំងណាស់ សឹងតែមើលមិនចង់ស្គាល់ថា ជាអ្នកនយោបាយវ័យក្មេងរូបនេះថែមទៀតផង ។ 

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គេហទំព័រហ្វេសប៊ុកមួយបានយករូបថតមួយសន្លឹក ដើម្បី Troll កញ្ញា ធី សុវណ្ណថា ដោយលើកឡើងថា "មុខចឹងគ្មានអ្នកស្រលាញ់ទេ" ហើយចង់ដឹងថាអ្នកនយោបាយវ័យក្មេងរូបនេះតបវិញយ៉ាងម៉េចអត់? នៅក្នុងនោះផងដែរ កញ្ញា ធី សុវណ្ណថា យករូបថតនោះមកបង្ហោះសារជាថ្មីម្តងទៀតនៅក្នុងគណនី instagram​ របស់នាងដោយភ្ជាប់មកជាមួយនិងចំណងជើងថា "យីចេះរកនឹកឃើញ ហាសហា Credit Facebook" ហើយក៏មានអ្នកខមមិននៅក្នុងរូបថតដែលនាងបានបង្ហោះផងដែរ ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Thy sovantha