Katy Perry នឹងបង្ហាញពីអ្វីដែលពិសេស និងពេញនិយមនៅលើគេហទំព័រ YouTube Red នោះគឺជាពេលវេលាដែលនាងបានផ្សាយផ្ទាល់ពីការរស់នៅរបស់នាងនៅលើ YouTube រយៈពេល 4 ថ្ងៃនៅរដូវក្តៅនេះ។ វីដេអូរឯកសារដែលមានចំណងជើងថា Will You Be My Witness នឹងត្រូវដាក់បញ្ចាំងនៅលើសេវា YouTube Subscription នៅថ្ងៃទី 4 ខែតុលា។
Will You Be My Witness? នឹងធ្វើឱ្យអ្នកទស្សនាបានមើលឃើញឈុតឆាកនៅពីក្រោយការសំដែងក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់នៅខែមិថុនាក្នុងកំឡុងពេលដែល Perry បាននិយាយជាមួយអ្នកគាំទ្រ រួមទាំងពេលដែលនាងសម្តែងបទចម្រៀងពីអាល់ប៊ុមថ្មីបំផុតរបស់នាង ដូចជាអាល់ប៊ុម Witness ជាដើម។ បន្ទាប់មងនាងបាននិយាយជាមួយមិត្តភក្តិល្បី ៗ ដូចជា RuPaul និង Mario Lopez ។ វាមិនច្បាស់ថារឿងរ៉ាវក្នុងវីដេអូឯកសាររយៈពេលបួនថ្ងៃនេះនឹងបន្ថែមរឿងរ៉ាវជាច្រើនទៀតប៉ុណ្ណានោះទេ តោះទៅមើល Trailer របស់ Katy Perry: Will you Be My Witness? ទាំងអស់គ្នា ៕
ប្រភព និង ប្រែសម្រួលពី៖ theverge