សៀមរាប៖ ស្រីស្អាតដែលបំរើការ ជាស្រីខារ៉ាអូខេម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន យោងទៅតាមពាក្យបណ្ដឹង របស់ជនជាតិចិនម្នាក់ ប្ដឹងចោទពី បទលួចលុយអស់ចំនួន២០០០ ដុល្លារ ខណៈដែលជនជាតិចិន រូបនេះ នាំនាងពីក្លឹបខារ៉ាអូខេ យកទៅដេកនៅឯសណ្ឋាគារ។
តាមរបាយការណ៍ របស់កងរាជអាវុធហត្ថ ខេត្តសៀមរាប បានឲ្យដឹងថា ស្រីស្អាតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ទូច ចរិយា អាយុ២៦ឆ្នាំ បំរើការនៅហាងខារ៉ាអូខេ «ហ្វីលីង» ស្នាក់នៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ។
ចំណែកជនជាតិចិនឈ្មោះ លីន ឈ័ង អាយុ៤០ឆ្នាំ មានមុខរបរជាអ្នកជំនួញ ទីលំនៅ ប្រទេសចិន និងមករកស៊ីនៅខេត្តសៀមរាប។ តាមពាក្យបណ្ដឹង របស់ជនជាតិចិនខាងលើនេះ បានឲ្យដឹងថា នៅមុនពេលបាត់លុយ ខ្លួនបានទៅផឹកស៊ី និងច្រៀងខារ៉ាអូខេ នៅក្នុងហាងខាងលើ ហើយក៏បាននាំស្រីអង្គុយកំដរម្នាក់ ខាងលើនេះ ទៅដេកនៅសណ្ឋាគារ កាសា បន្ទប់លេខ៣២២ ស្រាប់ព្រឹកឡើងបាត់នាង ហើយពេលមើលកាបូបលុយស្រាប់តែ បាត់អស់២០០០ដុល្លារ ក៏សម្រេចទៅប្ដឹងសមត្ថកិច្ច អាវុធហត្ថតែម្ដងទៅ។
មន្ត្រីអាវុធហត្ថបាន ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹង ក៏បានកោះហៅស្ត្រីសង្ស័យ ខាងលើនេះ យកមកសួរនាំកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ ហើយនាងបានឆ្លើយសារភាពថា ពិតជាបានលួចយកលុយ២០០០ដុល្លារ នោះមែន ខណៈទៅដេកនៅសណ្ឋាគារ ក្រោយពីគាត់ដេកជាមួយនាង បានម្ដងក៏ដេកលុងលក់ ទៅព្រោះគាត់ស្រវឹងស្រាខ្លាំង ។
លុះជិតភ្លឺនាងដឹងខ្លួនឃើញ ឱកាសល្អក៏ ឆែកកាបូបឃើញ មានលុយ ក៏យកលុយហើយលួចចេញពី សណ្ឋាគារមុនទៅផ្ទះបាត់ទៅ។ បច្ចុប្បន្ន កងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្ត៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល