CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុន កូនខ្មែរ iFix និង iNeed7 សហការ ពង្រឹងគុណភាព សេវាកម្មជួសជុល Smart phone

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ ក្រុមហ៊ុនជួសជុល ទូរស័ព្ទពីរក្រុមហ៊ុន
បានច្របាច់ បញ្ចូលគ្នា តែមួយ គឺក្រុមហ៊ុនកូនខ្មែរ iFix និងក្រុមហ៊ុន iNeed7 ដែលជាក្រុមហ៊ុន
ផ្តាច់មុខ និងឈានមុខគេ ផ្នែកឯកទេស ជួសជុលទូរស័ព្ទ សម័យទំនើប Smart phone, iPad,
និងកុំព្យូទ័រ solution & maintenance នឹងបើកវគ្គបណ្តុះ បណ្តាល ថ្នាក់វិស្វករ ជំនាញ លើឯកទេស
ជួសជុល ទូរស័ព្ទគ្រប់ប្រភេទ ពិសេស smart phone និង កុំព្យូទ័រ នាយុគ្គសម័យ បច្ចេកវិទ្យា
ចុងក្រោយនេះ ។

លោកប៉ូលរីច (Mr Paul Rich) អគ្គនាយកក្រុមហ៊ុនកូនខ្មែរ iFix Group International បានឱ្យដឹងថា
នៅប្រទេសកម្ពុជាយើង អ្នក ជំនាញច្បាស់លាស់ ផ្នែកទូរស័ព្ទសម័យទំនើប គឺនៅមានចំនួន តិច
នៅឡើយ ។ ដោយសារតែ នៅតាមហាងទូរស័ព្ទ ភាគច្រើន ពុំមានជាងប្រចាំការ ដោយគ្រាន់តែ
ទទួលយកទៅជួសជុល បន្តនោះ ក្រុមហ៊ុនiFix ក៏បានទទួលយកទូរស័ព្ទ មកជួសជុលឱ្យ ហាង
ទូរស័ព្ទ ទាំងនោះ អស់ជាច្រើនផងដែរ ដែលយើងយកតម្លៃទាបបំផុត ដូចជាការដោះកូដ iPhone
(10$), iPad, Galaxy គ្រប់សេរី, ផ្លាស់ប្តូរគ្រឿង បន្លាស់ (Spare parts)គ្រប់ប្រភេទទាំងទូរស័ព្ទនិង
កុំព្យូទ័រ។

បន្ថែមលើសពីនេះលោក ជួន សុវណ្ណវាសនា តំណាងក្រុមហ៊ុន iNeed7 ដែលទើបបញ្ចូលគ្នាតែ
មួយ បានឱ្យដឹងដែរថា ក្រៅពី ការទទួលសេវាកម្មជួសជុល ក្រុមហ៊ុនកំពុងបន្ត បើកវគ្គបណ្តុះ
បណ្តាល ថ្នាក់ជំនាញ វិស្វករជួសជុលទូរស័ព្ទ ដំបូងគេនៅ ប្រទេសកម្ពុជា ដែលយើងបាន សហ
ការអញ្ជើញក្រុមវិស្វករបរទេស បន្ថែមចូលរួមបង្រៀន ជូនកូនខ្មែរ ឱ្យមានជំនាញនេះ ឱ្យកាន់តែ
បានច្រើននាក់ ព្រោះខ្មែរនៅខ្វះច្រើនណាស់ សូម្បីតែក្រុមហ៊ុនយើង ក៏ត្រូវការពង្រីកនូវសេវាកម្ម
នេះ ទៅតាម ខេត្តផងដែរ ដូច្នេះបើបងប្អូនណាចង់ បានអាជីពនេះ ស្រួលរកលុយ ហើយរស់ក្នុង
ភាពទាន់សម័យនោះ សូមប្រញាប់មក ទទួលយក នូវការបណ្តុះ បណ្តាល ពីក្រុមហ៊ុនកូនខ្មែរiFix
ដែលតម្លៃថ្នាក់វិស្វករនេះ រៀន៤ទៅ៥ខែ ដែលអាចបង់ចាប់ពី300$ ប៉ុណ្ណោះ ។

លោកអុល ចំរើន ជាវិស្វករមួយរូប ប្រចាំនៅក្រុមហ៊ុន ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា មានអ្នក
មានច្រើន អ្នកណាស់ ដែល ចេញពីវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា ព័ត៌មានវិទ្យានេះ ពិសេសទូរស័ព្ទ
និងកុំព្យូទ័រព្រោះវា ជាការងារ ដែលមិនលំបាក គ្មានការ ប្រើកំលាំងស្រាលបំផុត ហើយនិងអ្វីដែល
ពិសេសនោះ គឺយើងទាំងអស់គ្នា បានរស់នៅក្នុង ភាពស្រស់ថ្លា និងទាន់សម័យ ដឹងនូវការវិវឌ្ឍន៍
ថ្មីៗ នៃបច្ចេកវិទ្យាមុនគេ និយាយរួមការងារ ដែលសប្យាយ ពេញមួយជីវិត ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន កូនខ្មែរiFixនិង iNeed7 បានទទួលការគាំទ្រ និងបានពង្រីកអាគារ
ថ្មី មួយបន្ថែមទៀត សម្រាប់ សេវាកម្មជួសជុល និងបង្រៀនជួសជុលទូរស័ព្ទ សូមទាក់ទងមកក្រុម
ហ៊ុនផ្ទាល់ អាគារលេខ s-03 ផ្លូវប្រូមឺណែត ខាងមុខជ្រុង ខាងកើតផ្សារទំនើបរតនាផ្លាស្សា ទឹកថ្លា
ទូរស័ព្ទលេខៈ 070211114, 012 888-275, 097 2222212, 010300010 ឬចូលទៅកាន់ Website:
www.ineed7.com / www.ifixkh.com

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ