CamNews

ព័ត៌មានជាតិ 

អង្គុយផឹកស៊ី ជាមួយគ្នា ទាស់សំដី ទាញ កាំបិតផ្គាក់កាប់ រងរបួសធ្ងន់ម្នាក់

ត្បូងឃ្មុំ ៖ ជនដៃដល់ម្នាក់ បានរត់គេច ខ្លួន ក្រោយពីប្រើអំពើហិង្សារដោយចេតនា លើដៃគូផឹកស៊ីជាមួយគ្នា ដោយយក កាំបិត ផ្គាក់ទៅកាប់ពេលពួកគេទាំង ពីរនាក់ឈ្លោះ ទាស់ទែង បើទោះបីអ្នកជិតខាងនិងសាច់ ញាតិរបស់ពួកគេ អង្វរក និងឃាត់ក៏ដោយ នោះ ។

អំពើហិង្សាកាប់នឹងកាំបិតផ្គាក់បណ្ដាល ឱ្យបុរសម្នាក់រងរបួសធ្ងន់លើផ្ទៃ បានកើត ឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រៃទំនប់ ឃុំ ដូនទ័យ ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។

អធិការនគរបាលស្រុកពញាក្រែក លោក វរសេនីយ៍ត្រី អោម មុន្នីវណ្ណ បានឱ្យដឹងថា ជនបង្កដែលរត់គេចខ្លួន ក្រោយបង្ក អំពើ ហិង្សានោះ ឈ្មោះឆាន សុជា អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ រីឯជនរងគ្រោះ ឈ្មោះរឹម រិន អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំជា មួយគ្នា ។

លោកអធិការបានបញ្ជាក់ថា នៅវេលា ម៉ោងកើតហេតុនោះ ជនដៃដល់និងជនរង គ្រោះអង្គុយផឹកស៊ីជាមួយគ្នា ស្រាប់ តែមាន ជម្លោះពាក្យសំដីប្រកែក តឹងមាត់តឹង កធ្វើ ឱ្យញាតិមិត្ដនិងអ្នកជិតខាងជួយទៅឃាត់ និងអង្វរក ប៉ុន្ដែពួកគេមិន ព្រមស្ដាប់នោះ ឡើយ រហូតផ្ទុះហិង្សាដោយជនដៃដល់រត់ ទៅយកកាំបិតផ្គាក់កាប់ទៅ លើជនរងគ្រោះ មួយកាំបិត ចំលើផ្ទៃមុខខាងឆ្វេង បណ្ដាល ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

លោកអធិការ អោម មុន្នីវណ្ណ បានបញ្ជាក់ ទៀតថា ក្រោយកាប់ទៅលើជនរងគ្រោះ រួចមក ជនដៃដល់បាន រត់គេច ខ្លួនបាត់ ហើយ នៅពេលនេះ លោកបានបញ្ជាឱ្យ កម្លាំង សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន តាមចាប់ខ្លួន ជនដៃដល់រូបនេះ មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

ដោយឡែកជនរងគ្រោះវិញ ត្រូវបាន សមត្ថកិច្ចនិងសាច់ញាតិ ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ អាយុជីវិត៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia tboung khmum