CamNews

ព័ត៌មានជាតិ 

ភ្នំពេញ៖ ម៉ូតូពីរគ្រឿង បុកគ្នា របួសធ្ងន់ម្នាក់ ស្រាលម្នាក់ បុរសម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ៖ ម៉ូតូពីរគ្រឿង បុកគ្នា របួសធ្ងន់ម្នាក់ ស្រាលម្នាក់ បុរសម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួស
ស្រាល ខណៈដែលពួកគេ ជិះម៉ូតូពីរគ្រឿងបុកគ្នា កាលពីវេលាម៉ោង ១៥និង២០នាទីរសៀល ថ្ងៃទី
២២ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចផ្លូវ៤៣២ កែងផ្លូវ១៩៣ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

សាក្សីដែលបាន ឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ
គេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបរ តាមបណ្តោយផ្លូវលេខ៤៣២ ពី
កើតមកលិច លុះមកដល់ចំណុចផ្លូវកែង លេខ ១៩៣ ក៏បានជ្រុលល្បឿនបុរសម្នាក់ ដែលកំពុងជិះម៉ូតូ
សង់ការ៉េ ពណ៌ក្រហមពេញទំហឹងតែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូមិន ស្គាល់ម៉ាក ដួលបោកក្បាល ទៅ
នឹងថ្នល់រងរបួសធ្ងន់ធ្ងរ ចំណែកឯម្ចាស់ម៉ូតូសង់ការ៉េ រងរបួសស្រាល និងម៉ូតូទាំងពីរគ្រឿង ត្រូវរងការ
ខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរ ខណ្ឌចំការមន បានចុះវាស់វែង អូសយក
ម៉ូតូទាំងពីរគ្រឿង យក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ចំណែកយុវជនរងគ្រោះ
ត្រូវរថយន្តសាមុយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ