CamNews

ព័ត៌មានជាតិ 

ក្រឡាប់រថយន្តក្រុង ធ្លាក់ពីលើភ្នំដងរ៉ែក ស្លាប់១០នាក់ របួសជាច្រើននាក់

ឧត្តរមានជ័យ ៖ រថយន្តក្រុងមួយគ្រឿង បានក្រឡាប់ ធ្លាក់ពីលើភ្នំដងរ៉ែក កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ បណ្តាលឲ្យស្លាប់ប្រហែល១០នាក់ និង២០នាក់ផ្សេងទៀតបានរងរបួស នៅ ចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

លោកឧត្តមសេនីយ៍ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ  បានឲ្យដឹងថា រថយន្តក្រុងក្រឡាប់នេះ ជារថយន្តរបស់អ្នកទេសចរណ៍ តែមិនទាន់ដឹងថាក្រុមហ៊ុនណាមួយនៅឡើយទេ ។

លោកឧត្តមសេនីយ៍បានបន្តថា នៅពេលនេះ កម្លាំងសមត្ថកិច្ច កំពុងជួយសង្រ្គោះជនរងគ្រោះដឹកយកទៅកាន់ មន្ទីរពេទ្យ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Oudor Meanchey