CamNews

តារា 

ខោរបស់តារាចំរៀង Justin Bieber របូតចុះនៅកណ្តាលហ្វូងអ្នកគាំទ្រ ?

កាលពីថ្ងៃទី 29 មីនាម្សិលម៉ិញតារាចំរៀងវ័យក្មេងដ៏ល្បីឈ្មោះ Justin Bieber បាន
បង្ហាញវត្តមាននៅក្នុងប្រទេសបារាំង ក្នុងពិធីសំដែងជាលក្ខណៈទេសចរណ៍ជុំវិញ
ទ្វីបអឺរ៉ុប របស់ខ្លួន ។ នៅលើដងវិថីមួយដែលចេញពីសណ្ឋាគារ Justin មានការភ្ញាក់
ផ្អើលជាខ្លាំងជាមួយនឹងវត្តមានអ្នកគាំទ្រយ៉ាងច្រើនកុះករ ដែលភាគច្រើនគឺជាស្ត្រី ។

ការបង្ហាញវត្តមានរបស់ Justin Bieber លើផ្លូវចេញពីសណ្ឋាគារ

អ្នកគាំទ្រភាគច្រើនជាស្រ្តី

នៅពេលដែលឃើញនិមិត្តរូបរបស់ខ្លួន មានស្រ្តីខ្លះបានស្រែកហ៊ោរគាំទ្រ និងមានខ្លះយំ
ប្រៀបបានទៅនឹងការជួបគ្នាវិញរវាងគូរជីវិត ឬ មិត្តជិតស្និទដែលបានបែកគ្នាអស់រយៈពេល
យ៉ាងយូរអញ្ចឹង ។

ស្រ្តីទាំងនេះរំភើបពេករហូតស្រែកយំ

Justin ស្លៀកខោមើលទៅដូចរបូត


តែអ្វីដែលធ្វើអោយគេមានចំណាប់អារម្មណ៍បំផុតគឺ ការស្លៀកខោរបស់ តារា Justin
ដែលបានធ្វើអោយអ្នកគាំទ្រទាំងឡាយយល់ច្រឡំថា Justin មានការខ្មាសអៀនរហូត
របូតខោទៀតផង បើមើលពីខាងក្រោយ ។ ប៉ុន្តែការពិតតារាវ័យក្មេងអាយុ 17 ឆ្នាំរូប
នេះគ្រាន់តែចង់បង្ហាញស្ទីលថ្មីរបស់ខ្លួនប៉ុណ្ណោះ ៕

Tags: