CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ត្រូវរថយន្ត TACOMA បុកពីក្រោយស្លាប់ភ្លាមៗ នៅចំណុតផ្លួវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម

(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូម៉ាក C125២០០៧ នៅតាមបណ្ដាយផ្លួវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រួវរថយន្តម៉ាក TACOMA បុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។ ក្រោយកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​​ នៅវេលាម៉ោង០៥៖៤០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់ពេលនេះជនរងគ្រោះ មិនទាន់ត្រូវបានក្រុមគ្រួសារមកទទួលយកនៅឡើយទេ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh