CamNews

ព័ត៌មានជាតិ 

ប្រច័ណ្ឌប្រពន្ធ ជាមួយកូនប្រសារកើត ជម្លោះ កូនប្រសារដក​ កាំភ្លើងបាញ់ធ្លាយ ជើង

ព្រៃវែង ៖ បុរសវ័យ៥០បា្លយ ឆ្នាំម្នាក់ត្រូវ បានកូនប្រសារ ដកកាំភ្លើងខ្លី បាញ់សំដៅ បណ្ដាលឱ្យ ចំជើង ធ្លាយទាំងសងខាង ខណៈ ដែលឪពុកក្មេកនិងកូនប្រសារខាងលើ កើត មានជម្លោះនឹងគ្នា ផ្ដើមចេញ ពីឪពុកក្មេកប្រ ច័ណ្ឌប្រពន្ធជាមួយកូនប្រសារដៃដល់រូបនេះ។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅភូមិ ថ្មី ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ដព្រៃវែង។ ក្នុងនោះជនរងគ្រោះជាឪពុកក្មេក ដែលត្រូវ កូនប្រសារបាញ់ធ្លាយភ្លៅទាំងសងខាងនេះ មានឈ្មោះសឿង ឆន អាយុ៥២ឆ្នាំ ស្នាក់នៅ ក្នុងស្រុកភូមិ កន្លែងកើតហេតុ ។ ដោយ ឡែកជនដៃដល់ជាកូនប្រសារ ត្រូវបានគេ ស្គាល់ឈ្មោះញក់ ជីវ័ន ហៅប្រុស ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្នល់កែង ឃុំ ស្មោងជើង ស្រុកកំចាយមា ខេត្ដព្រៃវែង មានមុខរបរជាអង្គរក្ស និងមានប្រពន្ធឈ្មោះ ឆន ហុង អាយុ២៩ឆ្នាំ ត្រូវជាកូនរបស់ជន រងគ្រោះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យ ដឹងថា នៅពេលកើតហេតុ ខណៈដែលកូន ប្រសារទៅលេង ផ្ទះឪពុកក្មេក មិនដឹងជាមាន បញ្ហាអ្វី ស្រាប់តែរវាងឪពុកក្មេកនិងកូនប្រសារ ក៏កើតមានជម្លោះ ពាក្យសំដីនឹងគ្នា ហើយគេ ក៏ឮស្នូរសំឡេងផ្ទុះអាវុធមួយគ្រាប់ឡើង បណ្ដាលឱ្យមានការផ្អើលឆោឡោ ហើយគេ ឃើញឈ្មោះសឿង ឆន រងនូវគ្រាប់កាំភ្លើង ដេកដួលទៅនឹងដី ហើយកូនប្រសារឈ្មោះ ញក់ ជីវ័ន្ដ ក៏រត់គេចខ្លួនបាត់ទៅ ទើបបង ប្អូននិងអ្នកជិតខាងនាំគ្នាជួយសង្គ្រោះជនរង គ្រោះ បញ្ជូនយក ទៅកាន់មន្ទីរពេទ្យខេត្ដ ព្រៃវែង ។

តាមការអះអាងពីអ្នកជិតខាងបានឱ្យដឹង ថា ជម្លោះរវាងឪពុកក្មេកនិងកូនប្រសារនេះ គឺផ្ដើមចេញពីរឿង ប្រច័ណ្ឌ ដោយឪពុកក្មេក ប្រច័ណ្ឌប្រពន្ធរបស់ខ្លួនជាមួយនិងកូនប្រសារ ទើបបណ្ដាលឱ្យមាន ជម្លោះរហូតដល់មានការ បាញ់ប្រហារតែម្ដងទៅ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Prey Veng