នៅរាត្រីថ្ងៃចន្ទ-អង្គារ ខ្សែភាពយន្ដភាគថៃជាច្រើនរឿង បានចាក់បញ្ចាំង នៅលើឆាណែលផ្សេងៗគ្នា ។
នៅថ្ងៃទី២០ និង ២១ ខ្សែភាពយន្ដភាគថៃរឿង “Payakorn Sorn Ruk” ដែលសម្ដែងដោយលោក James Jirayu និងកញ្ញា Ice Preechaya ទទួលបានពិន្ទុវាយតម្លៃ 2,7 និង 2, 8 ភាគរយ។
ខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ 7 TV រឿង “Prom Pissawat” ទទួលបានពិន្ទុវាយតម្លៃ 4.2 និង 4.3 ភាគរយ ។ ខ្សែភាពយន្ដភាគថ្មីនេះ ចូលរួមសម្ដែងដោយលោក Kitkong Khamkrith និងកញ្ញា Pim Pimprapa។
ទន្ទឹមនឹងគ្នានេះ ខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Ruk Laek Pop” ដែលសម្ដែងដោយលោក Thanapat កញ្ញា Vill Wannarot ទទួលបានពិន្ទុវាយតម្លៃ 1.6 និង 1.4 ភាគរយ ។
ខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍រឿង “Rerng Rita” ដែលចូលរួមសម្ដែងដោយលោក Smart Krissada និងកញ្ញា Grace Karnklao ទទួលបានពិន្ទុវាយតម្លៃ 0.5 សម្រាប់ភាគ ៣ និងភាគ ៤ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate