សៀមរាប : ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង បានធ្វើជាអធិបតីភាព ក្នុង ពិធីការផ្ទេរតំណែង ប្រធានមន្ទីរព័ត៌មាន ខេត្តសៀមរាប ដែលមានការចូលរួមពីលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា លោក កែវ ពេជ្រនិមល ប្រធានមន្ទីរព័ត៌មានខេត្ត ត្រូវបានដំឡើងតួនាទី ទៅជាទីប្រឹក្សាក្រសួងពត៌មាន មានឋានៈស្មើរនិងអនុរដ្ឋលេខាធិការ ហើយតំណែង ប្រធាន មន្ទីរ ត្រូវបានតែងតាំងលោកលីវ សុខុន ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល