CamNews

តារា 

ភ្ញាក់ផ្អើលជាមួយ Britney Spears និងក្រុម Jack Ass3

កាលពីថ្ងៃម្ស៉ិលម៉ិញប៉ុស្តិ៍ទូរទស្សន៍ ABC របស់អាមេរិចបានធ្វើការចាក់ផ្សាយនូវកម្មវិធី
series show ដែលបានធ្វើឡើងដោយប៉ុស្តិ៍ទូរទស្សន៍ Jimmy Kimmel Live របស់ត្លុក
កំប្លែង លោក Jimmy Kimmel ។ លើកនេះគេសង្កេតឃើញមានអ្នកចូលរួមទស្សនា
យ៉ាងច្រើនកុះករ ក្រោមការចូលរួមប្រកួតជាកិត្តិយសពីសំណាក់ម្ចាស់ក្សត្រីចំរៀង POP
ដ៏ល្បី Britney Spears ។ ហើយល្បែងការប្រកួតនេះមានលក្ខណៈអាថ៌កំបាំង ចំពោះ
តារារូបនេះ ។

ការប្រកួតតំរូវអោយតារាចំរៀង Pop រូបនេះចូលទៅអង្គុយក្នុងបង្គន់សាធារណៈមួយ
នឹងត្រូវបានបាញ់ឡើងលើដោយរថយន្តស្ទូចពីរ ។ អ្វីដែលជាអាថ៌កំបាំងនោះគឺពេល
ដែលបង្គន់ត្រូវបានបាញ់ឡើងលើ គឺលោក Jimmy ក៏បានផ្តល់ ដំណឹងដល់ Britney
អំពីកាកសំនល់ដែលមាននៅក្នុងបង្គន់ ថាវាមិននៅស្ងៀមនោះឡើយ ក្រោមសកម្មភាព
គ្រវែងពេញទំហឹង ដោយរថយន្តស្ទូចទាំងពីរ ។


មុនពេលចូលទៅក្នុងបង្គន់សាធារណៈ Britney បានបង្ហាញនូវភាពរឹងមាំស្វាហាប់នៅ
ចំពោះមុខលោក Jimmy ។






បន្ទាប់ពីបង្គន់បានហោះទៅលើអាកាស កាកសំណល់ទាំងឡាយបានស្រោចស្រពមក
លើ Britney ប្រៀបបានទៅនឹងកូនកណ្តុរត្រូវទឹកភ្លៀងដូច្នោះ ។

ស្ថិតក្នុងសភាពរាងកាយទទឹកជោគបានធ្វើអោយ Britney មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជា
ពិសេសចំពោះអ្នកគាំទ្រ មានការកោតសរសើរនូវភាពក្លាហានដែល តារារូបនេះហ៊ាន ចូល
ប្រកួតនៅល្បែងដែលស្ទើរតែគ្មាននណារ អាចធ្វើបានឡើយ ៕

(ប្រភពពី PLXH)
ដោយ : រដ្ឋា

Tags: