CamNews

កំសាន្ត 

មកដឹងពីមូលហេតុ ដែលតារាស្រីថៃ ចូលចិត្ដសម្ដែងជាតួអង្គពិបាក នៅក្នុងខ្សែភាពយន្ដភាគ

ខាងក្រោមនេះ គឺជាហេតុផល ដែលតារាស្រីថៃ ចង់សម្ដែងជាតួអង្គពិបាកៗ នៅក្នុងខ្សែភាពយន្ដភាគថៃ៖

 ហេតុផលទី១ ដែលតារាស្រីថៃភាគច្រើន ចង់សម្ដែងជាតួអង្គពិបាកៗ នៅក្នុងខ្សែភាពយន្ដភាគ  គឺដោយសារតែពួកគេអាចបង្ហាញ កម្រិតមួយផ្សេងទៀត នៃជំនាញសម្ដែងរបស់ខ្លួន ទៅកាន់អ្នកទស្សនា ។



ចំពោះហេតុផលទី២ ឈុតសម្ដែងពិបាក គឺជាអត្ដចរិត ដែលតារាស្រីទាំងនោះ មិនធ្លាប់សម្ដែង នៅក្នុងខ្សែភាពយន្ដភាគ ។ តារាស្រី ដែលធ្លាប់សម្ដែងឈុតពិបាកៗ ទទួលបានការ Feedback ល្អៗ ពីទស្សនិកជន ហើយនេះគឺជាហេតុផលចុងក្រោយ ដែលជំរុញឱ្យពួកគេ សម្ដែងជាតួអង្គពិបាកៗ ។



កាលពីឆ្នាំ ២០១៩ កញ្ញា Yaya Urassaya និង Min Pechaya សម្ដែងជាតួអង្គពិបាក ជាមួយនឹងអត្ដចរិតពីរផ្សេងគ្នា នៅក្នុងខ្សែភាពយន្ដ “Klin Kasalong” និង “Song Naree” ។ ខ្សែភាពយន្ដទាំងពីររឿងនេះ ទទួលបានការគាំទ្រខ្លាំង ពេលចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate