ភ្នំពេញ៖ រថយន្ដលុច្សស៊ីស ៤៧០ពណ៌ស្ករមួយគ្រឿង ត្រូវបានក្មេងទំនើងមួយក្រុម គប់បែក
កញ្ចក់រថយន្ដផ្នែកខាងក្រោយ ដោយសារតែម្ចាស់រថយន្ដ ចុចស៊ីផ្លេឲ្យជៀស។ ហេតុការណ៍
នេះកើតឡើងនៅចំណុច ផ្លូវលំមួយ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេ
លាម៉ោង ១០៖៥៥នាទី ព្រឹកថ្ងៃទី១៧ ខែសីហានេះ។
ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ដដែលរងនូវការបែកកញ្ចក់នោះ ពាក់ស្លាកលេខ
2H-8636 ខណៈដែលធ្វើដំណើរតាមផ្លូវលំមួយ ចូលទៅផ្ទះរបស់គាត់ ក៏បានជួបជាមួយនឹង
ក្មេងទំនើងមួយក្រុម មានគ្នា៣នាក់ ដោយម្ចាស់រថយន្ដបានចុចស៊ីផ្លេឲ្យជៀសនោះ ក៏ត្រូវ
ក្មេងទំនើងទាំង៣នោះ យកដំថ្មមកគប់ បែកកញ្ចក់ផ្នែកខាងក្រោយ។
សមត្ថកិច្ចបានបញ្ជាក់ថា ភ្លាមៗនោះក្មេងទំនើងទាំង៣នាក់ ទី១ឈ្មោះលី វិចិត្រ អាយុ៣២ឆ្នាំ
រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ សេង សោភ័ណ្ឌ អាយុ ៣១ឆ្នាំរស់នៅ
សង្កាត់កាកាបដូចគ្នា និងទី៣ឈ្មោះ ភិន បញ្ញា អាយុ២៣ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុដែរ
និងជនរងគ្រោះជាម្ចាស់រថយន្ដ ឈ្មោះប្រាក់ សុជាតិ អាយុ ៣០ឆ្នាំ ជាបុគ្គលិកបម្រើការងារ
ក្រុមហ៊ុន ត្រូវបានសមត្ថកិច្ចចាប់និងនាំមក ប៉ុស្ដិ៍សង្កាត់កាកាប ដើម្បីសួរនាំ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល