CamNews

ព័ត៌មានជាតិ 

រថយន្តហ្វ័ត បុកម៉ូតូពីក្រោយ ស្លាប់ នៅនឹងកន្លែង

ភ្នំពេញ៖ ជនរងគ្រោះម្នាក់ បានស្លាប់ភ្លាមៗ នៅហឹ្នងកន្លែង ខណៈ កំពុង ជិះម៉ូតូត្រូវ រថយន្តបុកពី
ក្រោយពេញ ទំហឹង កាលពីវេលាម៉ោង១៦និង០០នាទីល្ងាច ថៃ្ងទី២៧ ខែ ឧសភា ឆ្នាំ ២០១៣ នៅ
ចំណុចផ្លូវចូល បុរី អង្គរ ក្រុម ១៣ ភូមិ ទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំ
ពេញ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើ មានឈ្មោះ អ៊ុក សំអាត អាយុ
៦៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ ៦៥ ផ្លូវលេខ៥៩៨ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែន សុខ ។

ប្រភពដដែល បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ វីវ៉ា ពណ៌ ខ្មៅ ស៊េរី
២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BO-1177 ជិះម្នាក់ ក្នុងទិសដៅ ត្បូង ទៅ ជើង ស្រាប់តែមាន
រថយន្តម៉ាក ហ្វ័ត ពណ័ សំបក់ឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D-6388 បើកក្នុងទិសដៅស្របគ្នា
ទៅបុកពីក្រោយពេញ ទំហឹង បណ្តាលឲ្យខ្ទាតជនរងគ្រោះជាង៣០ម៉ែត្រ ស្លាប់ភ្លាមៗនៅហឹ្នងកន្លែង
  ក្រោយពេល កើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី
ចំណែករថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាល ចរាចរណ៏
ជើងគោក ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ