CamNews

ភាពយន្ត 

សាកលវិទ្យាល័យដែលពោរពេញដោយអាថ៍កំបាំង នឹងវិញ្ញាណតែលតោលនៅក្នុង “សាកលវិទ្យាល័យឃុំព្រលឹង” (មានវីដេអូ)

ជាធម្មតាកន្លែងដែលបោះបង់ចោលតែងតែមានអាថ៍កំបាំងផ្សេងៗជាច្រើនដែលយើងមិនដឹង។ ដោយឡែកសិស្សមួយក្រុមបានចាប់អារម្មណ៍នឹងសាកលវិទ្យាល័យមួយនៅក្នុងប្រទេសចិនដែលត្រូវបានបោះបង់ចោលហើយលឺពាក្យចចាមអារាមថាមានវិញ្ញាណដ៏គួរឲ្យខ្លាចបានសណ្ឋិតនៅក្នុងនោះទៀតផង។ ដោយពួកគេមិនគិតថាព្រលឹងវិញ្ញាណទាំងនោះមានពិតឡើយព្រោះពួកគេមិនជឿទៅលើរឿងខ្មោចបែបនោះទេ។ ដូចដែលគេថាបើមិនជឿកុំប្រមាថ ពួកគេបានជួបប្រទះរឿងចម្លែកជាច្រើននៅក្នុងសាលារៀននោះ។ តើពួកគេទាំង៥អ្នកអាចគេចផុតពីសាលារៀនដ៏គួឲ្យខ្លាចនេះទេ? បើចង់ដឹងកុំភ្លេចមកទស្សនាខ្សែភាពយន្តបែបរន្ធត់ពីប្រទេសចិន “សាកលវិទ្យាល័យឃុំព្រលឹង” ដែលកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។ កុំភ្លេចមកទស្សនាហើយស្រែកទាំងអស់គ្នាព្រោះថាមានឈុតឆាកបន្លាចសាហាវៗណាស់។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។