CamNews

កំសាន្ត 

តួប្រុសក្នុងរឿង "Homestay" ប្រឹងធ្វើការឲ្យចប់ចុងចប់ដើម មុនពេលចាកចេញពីទ្រនំចាស់

ថៃ ៖ យោងទៅតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក James Theeradon បានសម្រេចចិត្តមិនចុះកុងត្រាឡើងវិញជាមួយនិង Nadao Bangkok ដែលស្ថិតនៅក្រោមផលិតផល GDH 559 Production បន្ទាប់ពីកុងត្រាចាស់ត្រូវបានបញ្ចប់ ។ 

តារាសម្តែងប្រុសលោក James Theeradon បានធ្វើការនៅក្រោមផលិតកម្មមួយនេះអស់រយៈពេល ៥ ឆ្នាំមកហើយ ពោលគឺតាំងពីប្រលូកក្នុងវិស័យសិល្បៈមកម្ល៉េះ ។ 

ប្រភពដដែលបានបន្តទៀតថា តារាសម្តែងវ័យ ២១ ឆ្នាំរូបនេះបានសម្តែងរឿងជាច្រើនដូចជា ‘Hormones Season 2’, ‘Hormones Season 3’, ‘In Family We Trust’ និងរឿងថ្មីៗនេះមានចំណងជើងថា ‘Great Men Academy’ ។ មុនពេលចាកចេញ លោក James Theeradon បន្តធ្វើការឲ្យចប់ចុងចប់ដើមចំពោះការងារដែលលោកបានទទួលមុនពេលកុងត្រាត្រូវបានបញ្ចប់ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate