ខ្សែភាពយន្ដភាគថៃរឿង “Roy Leh Marnya” នឹងចាក់បញ្ចាំង នៅក្នុងប្រទេសចំនួន៨ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ នេះ ។
យោងតាមប្រភពមួយ ខ្សែភាពយន្ដភាគថ្មីនេះ នឹងចាក់បញ្ចាំងនៅក្នុងប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី ព្រូយណេ វៀតណាម ឥណ្ឌា និងប្រទេសថៃ ។
ខ្សែភាពយន្ដរឿង “Roy Leh Marnya” គឺជាខ្សែភាពយន្ដភាគ ដែលមានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដូចជា លោក Pope Thanawat កញ្ញា Bella Ranee, លោក Louis Scott កញ្ញា Bua Nalinthip និង Phet Thakrit។
នេះជាលើកទី១ហើយ ដែលខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ចាក់បញ្ចាំង នៅក្នុងប្រទេសជាច្រើន ក្នុងពេលតែមួយ ។ លោក Pope Thanawat និងកញ្ញា Bella Ranee បានធ្វើឱ្យខ្សែភាពយន្ដភាគរឿង “Buppesunnivas” ល្បីរន្ទឺ នៅក្នុងឆ្នាំ ២០១៨ ។ ចំណែកឆ្នាំនេះ វិញ ពួកគេទាំងពីរ វិលត្រឡប់មកវិញ ជាមួយនឹងខ្សែភាពយន្ដភាគថ្មីនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate