CamNews

ព័ត៌មានជាតិ 

ធ្លាប់តែមាននៅស្រុកគេ ឥលូវមាននៅស្រុកខ្មែរហើយ! ទូរទេះភ្លើងក្រុមហ៊ុន ROYAL Railway ដាច់ធ្លាក់ពីលើផ្លូវ

(កណ្តាល)៖ ពិតជាគ្រោះថ្នាក់ណាស់! ទូរទេះភ្លើងរបស់ក្រុមហ៊ុន ROYAL Railway បានដាច់ធ្លាក់ពីលើផ្លូវ ហើយចូលទៅប្រឡាយទឹក ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមាននរណាម្នាក់រងគ្រោះនោះទេ ដោយសារតែជាទូទំនេរ។

គ្រោះថ្នាក់ដ៏គួរឲ្យខ្លាចមួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥:៥០ទាបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិអង្គខ្លើរឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅព្រឹកមិញ មានរទេះភ្លើងរបស់ក្រុមហ៑ុន ROYAl Railway ដឹកទំនិញចេញដំណើពី កំពង់សោមមកភ្នំពេញ លុះបើកមក ដល់ចំណុចកើតហេតុខាងលើរទេះភ្លើងបានជាន់ហ្វ្រាំង
បន្ថយល្បឿន ធ្វើឲ្យទូដែលមិនមានដឹកទំនិញធ្លាក់ចុះពីលើផ្លូវ ចូលក្នុងប្រឡាយចំនួន៧កង់ តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សទេ។

បើតាមសមត្ថកិច្ច ចំពោះករណីខាងលើនេះ ក្រុមហ៊ុនបានកំពុង ធ្វើការជួសជុល និងធ្វើផ្លូវឲ្យបានដូចដើមវិញ។

នេះជាសំណាងមួយហើយ ដែលគ្មានប្រជាពលរដ្ឋណាម្នាក់ ជិះនៅលើទូមួយនេះ បើសិនមានអ្នកជិះវិញ មិនដឹងមានគ្រោះថ្នាក់យ៉ាងណាទេ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh