ភ្នំពេញ៖ តើអ្នកដឹងទេថា ឧទ្ធម្ភាចក្រយោធាដែលធ្លាក់ម្សិលមិញ មានឈ្មោះអ្វី ? តម្លៃប៉ុន្មាន? ផលិតនៅប្រទេសណា? ពេលនេះ យើងខ្ញុំបង្ហាញជូនអស់ លោកឲ្យអស់ចម្ងល់ទាំងនេះ ។
ឧទ្ធម្ភាចក្រដែលធ្លាក់ម្សិលមិញ ស្លាប់មនុស្សដែលជាមន្ត្រីយោធា ៤នាក់ និងរបួសម្នាក់ ឈ្មោះ Harbin Z-9 ផលិតនៅប្រទេសចិន ត្រូវបានកម្ពុជាទិញ ពីចិនចំនួន១២គ្រឿង ។ វាបានដឹកជញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងឧទ្ធម្ភាចក្រដែល ធ្លាក់កាលពីម្សិលមិញ ដែលព័ត៌មានទាំងអស់នេះ ដកស្រង់ចេញពីវេបសា Wikipedia ៖
HarbinZ-9 គឺជាឧទ្ធម្ភាគចក្រយោធាចិនមួយ ដែលត្រូវបាន ផ្តល់អាជ្ញាប័ណ្ណឲ្យចម្លង ពីក្រុមហ៊ុនផលិត ឧទ្ធម្ភាគចក្រពិភពលោក Eurocopter AS365 Dauphin ដែលមានទីតាំងនៅប្រទេសបារាំង ហើយវាត្រូវ បានផលិតឡើង ដោយក្រុមហ៊ុនផលិតយន្តហោះ ទីក្រុងហាប៊ីនប្រទេសចិន ។
-ល្បឿនអតិបរមា: ៣០៥ គីឡូម៉ែត្រ /១ ម៉ោង
-ស្លាបយន្ដហោះ: ១២ ម៉ែត្រ
-បណ្តោយ: ១១ម៉ែត
-ជើងហោះហើរជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨១
-តម្លៃ១ គ្រឿង: ១០.៦០០.០០០ដុល្លារអាមេរិក (២០១៣)
-ប្រភេទម៉ាស៊ីន: Turboshaft