CamNews

តារា 

ការពិតចឹងសោះ! ទើបគូដណ្តឹងរបស់ លោក Jonh Cena ប្រាប់ថា អ្នកទាំងពីរមិនអាចមានកូនជាមួយគ្នា

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី នាង Nikki Bella និងគូដណ្តឹងគឺ លោក Jonh cena បាននិយាយថា ពួកគេមិនអាចមានកូនបានឡើយ ពិតជារឿងដ៏គួរឲ្យសោកស្តាយនិងពិបាកទទួលយកយ៉ាងខ្លាំងចំពោះមនុស្សស្រី ព្រោះលោក Jonh មិនចង់បានកូន ។ 

ក្រោយសាក​សួរ នាង Nikki Bella ដែលទើបតែក្លាយជាគូដណ្តឹងកាលពីពេលថ្មីៗនេះ នាងបានថ្លែងប្រាប់ TMZ ថា "ខ្ញុំ​ធ្លាប់​ទទួល​​បាន​សំនួរ​បែប​នេះ​ជា​ច្រើន​ ពេល​​នេះ​ខ្ញុំ​ប្រាប់​អ្នក​ថា ពួក​យើង​មិន​អាច​មាន​កូន​ទេ។ ព្រោះ​ John មិន​ចង់​បាន​កូន​ឡើយ ដូច្នេះ​​រឿង​កូន​ចៅ​យើង​មិន​អាច​មាន​ទេ"។

គួរបញ្ជាក់ឲ្យដឹងថា លោក John បានលុតជង្គង់ដើម្បីសុំមិត្តស្រី នៅចំពោះមុខពហុកីឡដ្ឋាន និងអ្នកគាំទ្រកីឡាកាស កាលពីយប់ថ្ងៃអាទិត្យ កន្លងផុតទៅនេះ ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ​៖ dailymail