CamNews

កំសាន្ត 

នាងកញ្ញាតារាចម្រៀងស្រីស្អាត Yerin សម្រាកមិនចូលរួមកម្មវិធី ដោយសារជំងឺមួយនេះ

កញ្ញា Yerin តារាចម្រៀងប្រចាំក្រុមតន្រ្ដី GFRIEND បច្ចុប្បន្នកំពុងសម្រាកព្យាបាល ក្រោយពីទៅមន្ទីរពេទ្យពិនិត្យឃើញជំងឺរលាកក្រពះពោះវៀនស្រួចស្រាល់ ។



ប្រភពមួយពីក្រុមតន្រ្ដីរបស់ GFRIEND បានថ្លែងថា៖ “កញ្ញា Yerin បច្ចុប្បន្នកំពុងសម្រាក ដោយសារតែស្ថានភាពជំងឺរលាកក្រពះពោះវៀនស្រួចស្រាល់របស់នាង ។ យើងកំពុងពិភាក្សាអំពី សកម្មភាព ដែលគ្រោងទុករួចសម្រាប់ពេលអនាគត “។

សមាជិកក្រុមតន្រ្ដី GFRIEND បានចូលខ្លួនធ្វើជាភ្ញៀវក្នុងកម្មវិធីវិទ្យុក្រោមប្រធានបទ “Kim Shin Young’s Hope Song at Noon” របស់ស្ថានីយ៍វិទ្យុ MBC FM4U នៅថ្ងៃទី១៥ ខែកក្កដា នេះ ។ ទោះជាយ៉ាងណា កញ្ញា Yerin ពុំអាចចូលរួមកម្មវិធីផ្សាយផ្ទាល់របស់វិទ្យុនោះបានទេ ដោយសារតែស្ថានភាពជំងឺរបស់នាង ។ សមាជិករួមការងាររបស់នាង បានពន្យល់ថា Yerin បានទៅមន្ទីរពេទ្យកាលពីព្រឹកម៉ិញ ដើម្បីព្យាបាលអាការៈជំងឺ ហើយ Kim Shin Young សង្ឃឹមថា កញ្ញា Yerin នឹងជាសះស្បើយពីជំងឺឆាប់ៗ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ soompi