CamNews

តារា 

តារាចម្រៀងម្នាក់របស់ ជប៉ុន ត្រូវជាប់គុក ៧ឆ្នាំ ដោយសាររំលោភនារីក្រោមអាយុ ២០ឆ្នាំ

យោងតាមការសម្រេចរបស់តុលាការក្រុង Tokyo តារាចម្រៀងបុ្រសមួយរូបរបស់ ជប៉ុន គឺ
លោក Shinotani Hijiri អាយុ ២៤ ត្រូវទទួលទោស ជាប់គុកចំនួន ៧ឆ្នាំ   ដោយសារតែបាន
ចាប់រំលោភនារីម្នាក់ ដែលមានអាយុ ក្រោម ២០ឆ្នាំ។

ប្រភពព័ត៌មានបានឱ្យដឹងថា ករណីចាប់រំលោភនេះ បានកើតឡើងកាលពីខែសីហា  ឆ្នាំទៅ
ដោយនៅពេលកំពុងស្ពឹកមុខដោយសារស្រា Shinotani Hijiri ដែលជាតារាចម្រៀងល្បីឈ្មោះ
ម្នាក់ដែរនោះ បានជួបនឹងនារីម្នាក់កំពុងដើរតាមដងផ្លូវត្រឡប់មកផ្ទះ។ Shinotani Hijiri បាន
ប្រើកម្លាំងបាយ ចាប់នាងទៅកាន់អាគារមួយនៅក្បេរនោះ  រួចបានចាប់នាងរំលោភ។  ដោយ
សារប្រឆាំងតបត នារីរងគ្រោះក៏ត្រូវរងរបួសត្រង់មុខ និងដៃ។  នៅពេលធ្វើសកម្មភាពរួច ជន
ល្មើស Shinotani Hijiri ក៏បានទុកលេខទូរស័ព្ទ និងឈ្មោះ ឱ្យនារីនោះ ក្នុងបំណងទាក់ទងជួប
លើកក្រោយ។

បន្ទាប់ពីរឿងនេះត្រូវបានបែកធ្លាយ Shinotani Hijiri ក៏ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ
ចំនួន ៧ឆ្នាំ។  ចំណែកក្រុមហ៊ុនដែលកំពុងសហការណ៍ ជាមួយ Shinotani Hijiri  ក៏បានកាត់
ផ្ដាច់កុងត្រាផងដែរ។ រីឯអ្នកគាំទ្រ ក៏មានការខកចិត្តយ៉ាងខ្លាំង ចំពោះអំពើខុសច្បាប់របស់តារា
ចម្រៀងដែលកើតឆ្នាំ ១៩៨៩ រូបនេះផងដែរ។