CamNews

ព័ត៌មានជាតិ 

កំហឹង កើតចេញ ពីប្រច័ណ្ឌ អារក សម្លាប់ប្រពន្ធវ័យក្មេង ក្នុងបន្ទប់ដេក

ភ្នំពេញ ៖ អំពើឃាតកម្ម ដ៏សាហាវព្រៃ ផ្សៃ កើតឡើងក្នុងរង្វង់គ្រួសារបានលេច ចេញមួយករណី
ទៀតហើយ គឺប្ដីជាអ្នកអារក សម្លាប់ប្រពន្ធ ស្លាប់ក្នុងប្រពន្ធដេក រួចហើយ គេចខ្លួនបាត់ដោយសុវត្ថិ
ភាពដោយជាប់ពាក់ ព័ន្ធនឹងរឿងប្រច័ណ្ឌ ។

អំពើឃាតកម្ម ប្ដីសម្លាប់ប្រពន្ធខាងលើ នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ព្រឹកព្រលឹម ថ្ងៃទី
០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជួលជនរងគ្រោះ លេខ ១២១៥ បេ ផ្លូវលេខ ៣៦ ភូមិឫស្សី
សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីសាច់ញាតិ បានប្រទះឃើញ សពស្ដ្រីរងគ្រោះស្លាប់
ក្នុង បន្ទប់ដេក ដោយមានភួយគ្របពីលើ និង មានកាំបិតចុងស្រួច នៅក្បែរសព។អំពើ ឃាតកម្មនេះ
ត្រូវបានសាច់ញាតិ និងសមត្ថកិច្ចសន្និដ្ឋានថា ជាស្នាដៃរបស់បុរសជាប្ដី ដោយជាប់ពាក់ព័ន្ធនឹងកើត
កំហឹង ចេញពី រឿងប្រច័ណ្ឌ ។

ប្រភពព័ត៌មានពីសាក្សី និងសាច់ញាតិ ជនរងគ្រោះបាននិយាយថា ស្ដ្រីដែលត្រូវប្ដី អារកសម្លាប់ ក្នុង
បន្ទប់ដេកនោះឈ្មោះ ប៉េង ចិន្ដា អាយុ ២៥ឆ្នាំ មុខរបរ ជាជាង អ៊ុតសក់នៅតាមហាង ដោយឡែក
បុរសជា ប្ដីដែលកំពុងរត់គេចខ្លួន ឈ្មោះ អាន សឿន អាយុ ៤៥ឆ្នាំបម្រើការងារនៅប្រទេសថៃ ហើយ
ទើបមកលេងប្រពន្ធរបស់ខ្លួន ក្នុង រយៈពេល៣-៤ថ្ងៃមកនេះ ។ សាក្សី និង សាច់ញាតិ និងបន្ដថា ស្ដ្រី
រងគ្រោះធ្លាប់មាន ប្ដីម្ដងរួចមកហើយ និងមានកូនប្រុសម្នាក់ អាយុ ៥ឆ្នាំ ដោយឡែកប្ដីក្រោយឈ្មោះ
អានសឿន ដែលមានវ័យចំណាស់នេះ គឺជា ប្ដីទីពីរ ហើយមិនទាន់មានកូនជាមួយគ្នា នៅឡើយទេ។

ប្រភពព័ត៌មាន បានបន្ដថា រយៈពេល ៣-៤ថ្ងៃមកនេះ បុរសជាប្ដីបានត្រឡប់មក ពីប្រទេសថៃ មក
លេងប្រពន្ធរបស់ខ្លួន ដោយពុំមានបញ្ហាអ្វីនោះទេ រហូតដល់យប់ កើតហេតុនោះតែម្ដង ។ ប៉ុន្ដែអ្វី
ដែលធ្វើឱ្យ មានការភ្ញាក់ផ្អើលនោះ គឺសាច់ញាតិបាន ប្រទះឃើញសពស្ដ្រីរងគ្រោះ នៅក្នុងបន្ទប់
ដេកតែម្ដង ដោយមានភួយគ្របពីលើ ។

ក្រោយពីទទួលព័ត៌មានខាងលើនេះ កម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងសមត្ថ កិច្ចមូលដ្ឋាន បាន
ចុះទៅធ្វើកោសល្យវិច្ចយ សពជនរងគ្រោះ ហើយបានបញ្ជាក់ថា ជន រងគ្រោះពិតជាស្លាប់ ដោយការ
អារកនឹង កាំបិតចុងស្រួចពិតប្រាកដមែន ។

ប្រភពព័ត៌មានបានលួចបង្ហើបថា ការ ប្រច័ណ្ឌ របស់បុរសជាប្ដីអាចផ្ដើមចេញពី ប្រពន្ធរបស់ខ្លួន លួច
មានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ថ្នាក់ឧត្ដមសេនីយ៍ រហូត ប្រើកំហឹងយ៉ាងដូច្នេះ។ បច្ចុប្បន្ន
ជនសង្ស័យ រូបនេះ ស្ថិតក្រោមតាមការប្រម៉ាញ់ពីសំ ណាក់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនានា ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

Tags: nation news social ព័ត៌មានជាតិ