នៅថ្ងៃទី ២៩ ខែមករានេះ Sports Chosun បានរាយការណ៍ថា តារាស្រីរូបនេះ នឹងសម្ដែងជាតួឯកស្រី នៅក្នុងខ្សែភាពយន្ដភាគថ្មីរបស់ផលិតកម្ម SBS រឿង “One the Woman” ។
នៅរយៈពេលចុងក្រោយនេះ ភ្នាក់ងាររបស់នាង ផលិតកម្ម Saram Entertainment បានបញ្ជាក់អំពីព័ត៌មាននេះ និងបាននិយាយថា៖ “ តារាស្រី Honey Lee បានទទួលនូវការអញ្ជើញឱ្យសម្ដែង នៅក្នុងខ្សែភាពយន្ដរឿង ‘One the Woman’ នេះ និងបានពិនិត្យមើល Script ដោយភាពវិជ្ជមាន”។
ខ្សែភាពយន្ដរឿង “One the Woman” គឺនិយាយអំពីរដ្ឋអាជ្ញាពុករលួយម្នាក់ ដែលព្យាយាមរំលឹកការចងចាំខ្លួនឯងវិញ ក្រោយពីទទួលរងនូវជំងឺបាត់បង់ការចងចាំ ។ តារាសម្ដែង Lee Won Geun និង Lee Sang Yoon ក៏មានវត្ដមាននៅក្នុង Talk Show ដែលត្រៀមនឹងចូលសម្ដែងនេះដែរ ។
ប្រសិនបើ Honey Lee សម្រេចចិត្ដទទួលយកតួនាទីសម្ដែងក្នុងរឿងនេះ នាងនឹងសម្ដែងជារដ្ឋអាជ្ញា និងជាកូនស្រីតែម្នាក់គត់របស់បងធំ នៅក្នុងក្រុមអន្ធពាលមួយ ។ នៅពេលដេញប្រកិតជនសង្ស័យម្នាក់ ដែលមានមុខមាត់ស្រដៀងនាងនោះ នាងបានជួបគ្រោះចរាចរណ៍រថយន្ដបុកគ្នាដ៏អាថ៌កំបាំងមួយ ។ ជីវិតរបស់នាង ផ្លាស់ប្ដូរ ក្រោយពីដឹងខ្លួនពីសន្លប់វិញដោយជីវិតរបស់នាងប្ដូរទៅជាកូនស្រីពៅរបស់ chaebol ដែលជាមហាសេដ្ឋីលំដាប់ទី ២០ ។ តួអង្គស្រីក្នុងរឿងនេះ ក៏ជាកូនប្រសារស្រីរបស់ក្រុម BK ដែលជាក្រុមជើងខ្លាំងលំដាប់កំពូល ក្រោយពីរៀបការដោយម្ដាយទុកឪពុកដាក់ទាំងនាងមិនពេញចិត្ដ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Soompi