CamNews

ភាពយន្ត 

បុរសសាច់ដុំ Thor វិលត្រឡប់មកវិញហើយជាមួយវគ្គទី៣ “Thor: Ragnarok”

ខ្សែភាពយន្ត "Thor" ដែលកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ​ដោយសារតែពួកគេធ្លាប់ទស្សនារឿងទាំង២វគ្គមុន​ ហើយដឹង ថា​ Thor ក៏ជាសមាជិកមួយនៅក្នុងក្រុម Avengers។


ទោះបីជាខ្សែភាពយន្តផ្ទាល់ខ្លួនរបស់ Thor មួយនេះជាខ្សែភាពយន្តចុងក្រោមក៏ពិតមែន ប៉ុន្តែពិតជាមិនបានធ្វើឲ្យពួកយើងអស់សង្ឃឹមនោះទេ។ ខណៈពេលដែល Thor ទៅជួយ Asgard ពីក្រញាំរបស់ Hela ដែលជាទេវតានៃសេចក្តីស្លាប់ ឈុតឆាកវាយប្រយុទ្ធបានកើតឡើងជាបន្តបន្ទាប់។​​​ អ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺមានការចូលរួមពីតួអង្គ Hulk និងតួអង្គអាថ៍កំបាំងមួយរួបទៀត។ ផលិតកម្ម Marvel ផ្ទាល់ក៏បាននិយាយថារឿង​ Thor: Ragnarok នេះគឺជារឿងដែលកំប្លែងជាងគេបំផុតប្រសិនជាប្រៀបធៀបជាមួយរឿង​ Marvel​ ដទៃទៀត។


រឿង Thor: Ragnarok មួយនេះក៏ជាខ្សែភាពយន្តដែលនឹងតភ្ជាប់ទៅភាគវគ្គបន្តរបស់ក្រុម Avengers ដែលនឹងមានចាក់បញ្ចាំងនៅឆ្នាំក្រោយនេះហើយ “Avengers: Infinity War”។ រឿងសំខាន់មួយទៀតនោះគឺរឿង Thor: Ragnarok នេះមាន credit scenes ចំនួន២នៅចុងបញ្ចប់នៃរឿង ដូច្នេះកុំទាន់អាលប្រញាប់ចេញពីរោងកុនពេលចប់រឿងណា។

ចុចទីនេះដើម្បីទស្សនា​ trailer




ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។