CamNews

ព័ត៌មានជាតិ 

ចាប់ផ្សឹកលោកសង្ឃ នៅវត្ដស្រែអំបិល បន្ទាប់ពីនាំស្រី យកទៅដេកជាមួយ

កណ្ដាល ៖ មន្ទីរធម្មការ ខេត្ដកណ្ដាល និងគណៈកម្មាធិការវត្ដ ស្រែអំពិល រួមសហ ការជាមួយ
អាជ្ញាធរ និងសមត្ថកិច្ចស្រុក កៀនស្វាយ បានឃាត់ខ្លួនព្រះសង្ឃមួយអង្គ ហើយផ្សឹក បន្ទាប់ពី
មានព័ត៌មាន និងសេច ក្ដីរាយការណ៍ថា សង្ឃអង្គនេះបាននាំស្រី ទៅដេកជាមួយដល់ក្នុងកុដិ
ហើយនាពេល កន្លងទៅ តែងតែចេញពីវត្ដដោយប្ដូរ សម្លៀកបំពាក់ ប្រាសចាកនឹងវិន័យសង្ឃ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សមត្ថកិច្ចបានឡោម ព័ទ្ធ និងឃាត់
ខ្លួនសង្ឃអង្គនេះឈ្មោះ ស៊ិក វ៉ាន់ឌី អាយុ ៣៥ឆ្នាំ គង់នៅវត្ដស្រែអំបិល ឃុំឈើទាល ស្រុកកៀន
ស្វាយ កាលពី វេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី០៧ ខែ មីនា ឆ្នាំ ២០១៣ ។ បើតាមសមត្ថកិច្ច
បាន ឱ្យដឹងថា កាលពីវេលាម៉ោង ៦ និង៣០នាទី ល្ងាចថ្ងៃទី០៧ ខែមីនា គេបានឃើញសង្ឃ
អង្គនេះ នាំស្រីទៅដេកជាមួយដល់ក្នុងកុដិ ដូច្នេះ ក៏បាន រាយការណ៍ ទៅអាជ្ញាធរ និង សមត្ថកិច្ច
មូលដ្ឋាន ហើយក៏ចុះមកឡោម ព័ទ្ធ និងចាប់សង្ឃអង្គនេះ ហើយដោយមាន ការអនុញ្ញាតពីមន្ដ្រី
ពាក់ព័ន្ធ ទើបសម្រេច ផ្សឹកព្រះសង្ឃខាងលើ នៅវត្ដស្លាកែតតែ ម្ដងទៅ ។

យ៉ាងណាក៏ដោយអាជ្ញាធរអះអាងថា ការប្រព្រឹត្ដនូវទង្វើបែបនេះ របស់សង្ឃខាងលើ គឺជារឿង
បុគ្គលប៉ុណ្ណោះ ប៉ុន្ដែ បញ្ហា នេះ វាអាចជាប់ពាក់ព័ន្ធ និងធ្វើឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាស-
នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ