CamNews

ព័ត៌មានជាតិ 

មន្រ្តីសុរិយោដី ថតរូបដីធី្ល ជាប់សត្វចម្លែក ដែលប្រជាពលរដ្ឋ ថាជាខ្មោចបិសាច

-អ្នកជំនាញ ខាងបច្ចេកទេសពន្យល់ថា ជាកម្មវិធីនៅក្នុងទូរស័ព្ទដៃ 

កំពង់ឆ្នាំង ៖ មន្ដ្រីសុរិយោដី ៣រូបរួម និងអភិបាល ស្រុកបរិបូរណ៍មួយរូប នៅថ្ងៃទី១១ ខែមករា
ឆ្នាំ២០១៣ បានចុះទៅពិនិត្យដី ដើម្បីចុះបញ្ជីចេញប្លង់ កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ នៅខាងលិចភូមិ
អញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង ថតរូបជាប់សត្វចម្លែក។

លោក លន់ ទ្រី មន្ដ្រីសុរិយោដីខេត្ដ ដែលបានរួមដំណើរ ទៅចំណុចភូមិសាស្ដ្រខាងលើ បានប្រាប់
មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឱ្យដឹងថា នៅ វេលាម៉ោងប្រមាណ ១០និង៣០នាទី ព្រឹកថ្ងៃខែឆ្នាំ
ខាងលើ អនុការិយាល័យ រៀបចំដីឈ្មោះ លី សុទា បានយកទូរស័ព្ទដៃរបស់ខ្លួន ម៉ាកស៊ាំសុង មក
ថតរូបភាពទីតាំងដី ពេលធ្វើសកម្មភាព ថតទៅលើទីតាំងដី គឺពុំឃើញមានរូបភាពអ្វីនោះឡើយ គឺ
មានតែទីតាំងដីធម្មតាប៉ុណ្ណោះ។

លោក លន់ ទ្រី បានបន្ដឱ្យដឹងទៀតថា នៅពេលដែលក្រុមការងារ ត្រឡប់មកដល់ភូមិឋាន របស់
អ្នកស្រុករស់នៅ ទីនោះ ក៏បានឆែកមើលរូបភាព ដែលបានថត ស្រាប់តែលេចចេញរូបភាពចម្លែក
ធ្វើឱ្យពួកគេមានការងឿង ឆ្ងល់យ៉ាងខ្លាំង នៅពេលអ្នកភូមិបានមើលឃើញរូបភាពសត្វចម្លែក ក៏
បាននាំគ្នានិយាយថា ជារូបភាពប្រែតអសុរកាយ ចេញដើររកស៊ី ពីព្រោះកន្លែងនេះមានខ្ទមមួយ
ហើយនៅពេលក្រុមយុវជនស្ម័គ្រចិត្ដ របស់សម្ដេចតេជោ ហ៊ុន សែន និងមន្ដ្រីជំនាញ ចុះវាស់វែងដី
ធ្លីជូនប្រជាពលរដ្ឋ តែងតែដាក់បាយទឹកឱ្យពួកខ្មោចស៊ីនៅទីនោះ ហើយនៅថ្ងៃ ខែឆ្នាំខាងលើ មន្រ្តី
ជំនាញ បានចុះ ទៅដល់តំបន់នោះ ទើបពួកខ្មោចបិសាចគិតថា ធ្លាប់បានសំណែន ក៏ចេញមករកស៊ី
ដូចសព្វមួយដង ។

សូមបញ្ជាក់ថា មន្រ្តីសុរិយោដីចុះទៅនោះមានគ្នា៤នាក់ រួមមានទី១ ឈ្មោះ លី សុភា ជាអនុប្រធាន
ការិយាល័យរៀបចំដែនដី ទី២ឈ្មោះហើម ពុទ្ធារិទ្ធ ប្រធានការិយាល័យស្តីទី សុ្រកបរិបូរណ៍ ទី៣
ឈ្មោះ លន់ ទ្រី មន្រ្តីសុរិយោដីខេត្តកំពង់ឆ្នាំង និងទី៤ ឈ្មោះ ឃួន សៅរុំ អភិបាលសុ្រកបរិបូរណ៍ ។

យ៉ាងណាក៏ដោយ បើតាមមន្រ្តីជំនាញ ខាងបច្ចេកទេស មួយរូប បានពន្យល់ថា រូបភាពខាងលើនេះ
មិនមែនជារួប ប្រែត ឫសត្វចម្លែកនោះទេ គឺជាកម្មវិធីនៅក្នុងទូរស័ព្ទ តែប៉ុណ្ណោះ ដែលទូរស័ព្ទ របស់
អ្នកថត ជាប់កម្មវិធីអ្វីមួយ។ មន្រ្តីជំនាញរូបនេះបានបន្តថា ការដែលលេចចេញ នូវរូបភាពយ៉ាងដូច្នេះ
គឺជាកម្មវិធី របស់ទូរស័ព្ទប្រភេទ LG ដូច្នេះសូមកុំឲ្យមាន ការយល់ច្រឡំ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ