ភ្នំពេញ ៖ កម្លាំងនគរបាល ប្រឆាំងការជួញដូរគ្រឿងញៀន មកពីក្រសួងមហាផ្ទៃ និងមានការ
ចូលរួមពីកម្លាំង នគរបាលខណ្ឌទួលគោក ដឹកនាំដោយព្រះរាជអាជ្ញារង ឯក ឆេងហួត តាមរយៈ
ក្រឡាបញ្ជីរបស់ខ្លួន នៅព្រឹកថ្ងៃ ទី ១៣ ខែឧសភានេះ បានចុះទៅឡោមព័ទ្ធ និងបង្ក្រាបទីតាំង
ចែកចាយ ប្រើប្រាស់ថ្នាំញៀន មួយកន្លែង ស្ថិតនៅ មុខ វិទ្យាល័យជា ស៊ីម សាមគ្គី តាមបណ្ដោយ
ផ្លូវ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្ដិការ ដែលដឹកនាំដោយលោក ហួន សុផន អនុប្រធានមន្ទីរប្រឆាំង
គ្រឿងញៀនង និងលោក ពៅ សំហេង បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ថ្នាំញៀនមួយចំនួន កាំភ្លើង
ខ្លី ២ដើម និងម៉ូតូ១គ្រឿង ។ យ៉ាងណាក៏ដោយ ព័ត៌មាន លម្អិត មិនទាន់បានបញ្ជាក់ពីសមត្ថកិច្ចនៅ
ឡើយទេ ខណៈកំពុងប្រតិបត្ដិការ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល